ព័ត៌មាន
សន្លឹកឆ្នោតត្រូវទៅដល់គ្រប់គេហដ្ឋាន ព័ត៌មានបោះឆ្នោតត្រូវបានផ្សព្វផ្សាយពីមូលដ្ឋាននានានៅដាក់ឡាក់
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅឃុំ អីអា កឹលី ខេត្តដាក់ឡាក់ បរិយា កាស ត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតមានភាពមមាញឹក។ ចាប់ពីព្រឹកព្រលឹម កម្មាភិបាលតាមភូមិនានាបានបែងចែកជាក្រុមតូចៗ ដោយរាល ដាលពាសពេញភូមិតូចៗ និងតំបន់លំនៅដ្ឋាន ដើម្បីចែកសន្លឹកឆ្នោត និងចលនាការចូលរួមរបស់អ្នកបោះឆ្នោត។ យោងតាមលោក ណុង ង៉ុក ថាំង សមាជិកក្រុមសន្តិសុខនៅភូមិជ័រថា ភូមិនេះមានអ្នកបោះឆ្នោតជិត ១.៤០០ នាក់ ហើយសន្លឹកឆ្នោតភាគច្រើន ត្រូវបានប្រគល់ជូនប្រជាជនដោយផ្ទាល់។
“នេះគឺយើងទៅចែកចាយសន្លឹកឆ្នោតដល់ប្រជាជន។ នៅពេលទៅដល់កន្លែងបោះឆ្នោត គឺមានក្រុមជាច្រើនណែនាំប្រជាជនអំពីរបៀបគូស ឬមិនគូសសន្លឹកឆ្នោតរបស់ពួកគេឱ្យបានត្រឹមត្រូវ។ ប្រជាជនសហការនៅតាមផ្ទះនីមួយៗ ពីព្រោះ នេះជាសិទ្ធិរបស់ប្រជាជន”។
នៅខេត្តដាក់ឡាក់ ទន្ទឹមនឹងការផ្សព្វផ្សាយផ្ទាល់ មូលដ្ឋានជាច្រើនក៏បានបើកទូលាយវិធីសាស្ត្រឃោសនា ដោយអនុវត្តន៍បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម….។ ក្រៅពីនោះ ផ្លូវថ្នល់ និងតំបន់លំនៅដ្ឋានជាច្រើននៅក្នុងទីក្រុងដាក់ឡាក់ត្រូវបានតុបតែងលម្អដោយបដា ផ្ទាំងរូបភាព និងសម្ភារៈឃោសនាបោះឆ្នោត ដែលបង្កើតបរិយាកាសរស់រវើក ឆ្ពោះទៅទិវាបុណ្យទូទាំងប្រទេសនេះ។
ដោយមានអ្នកបោះឆ្នោតជាង ២,៤ លាននាក់ នៅក្នុងខេត្ត បរិយាកាសនៃការរៀបចំសម្រាប់ថ្ងៃបោះឆ្នោតនៅក្នុងទីក្រុងដាក់ឡាក់គឺស្ថិតនៅកម្រិតកំពូល។ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល និងទម្រង់ឃោសនាដ៏សម្បូរបែប បានរួមចំណែកដល់ការនាំយកព័ត៌មានបោះឆ្នោតឱ្យកាន់តែ ខិតជិតអ្នកបោះឆ្នោត បង្កើតទំនុកចិត្ត និងការត្រៀមខ្លួនចូលរួមទិវាបុណ្យរបស់ប្រជាជនទាំងមូល៕







