• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបពិភាក្សាជាន់ខ្ពស់រវាងវៀតណាមនិងឡាវ

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីពិធីទទួលស្វាគមន៍និងកិច្ចពិភាក្សាមក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបពិភាក្សា។
 

ទិដ្ឋភាពនៃជំនួបពិភាក្សាជាន់ខ្ពស់ (រូបថត៖ VOV)


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម នាយករដ្ឋមន្ត្រីទាំងពីររូបបានលើកឡើងថា អ្នកទាំងពីរបានជួបពិភាក្សាគ្នាដោយបើកចំហ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមក្នុងឱកាស នៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នាខែមិថុនា ឆ្នាំ ២០២១ និងលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក្នុងខែសីហា ឆ្នាំ ២០២១។

លោកនាយករដ្ឋមន្ត្រីវៀតណាមនិងលោកនាយករដ្ឋមន្ត្រីឡាវបានឯកភាពថា ប្រទេសទាំងពីរគួរតែជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ  គាំទ្រគ្នាទៅវិញទៅមក ទន្ទឹមនឹងការទាញយកផលប្រយោជន៍ពីធនធានខាងក្រៅ រក្សាឯកភាពក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ ប្រទេសទាំងពីរជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងសមុទ្រ។ ភាគីទាំងពីរបានឯកភាពធ្វើការយ៉ាងជិតស្និទ្ធិដើម្បីបណ្តុះនូវប្រពៃណីនៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាក់ស្តែងរវាងប្រទេសទាំងពីរ។

ក៏នាព្រឹកថ្ងៃទី ៨ មករានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានចុចប៊ូតុងបើកឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ និងឡាវ - វៀតណាម ឆ្នាំ ២០២២។ បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៨ ក្នុងវិស័យសន្តិសុខ ព្រំដែន សេដ្ឋកិច្ច ធនាគារ អប់រំ សុខាភិបាល ថាមពលអគ្គិសនី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top