ព័ត៌មាន
សន្និសីទសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៣៖ បង្កើតលំហូរព័ត៌មានវិជ្ជមាន ផ្សព្វផ្សាយសេចក្តីល្អប្រសើរ
សន្និសីទបានវាយតម្លៃលទ្ធផលក្នុងឆ្នាំ ២០២៣ កំណត់និន្នាការ និងបញ្ហាប្រឈម; កំណត់នូវភារកិច្ច និងដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់សារព័ត៌មានក្នុងឆ្នាំ ២០២៤ និងដំណាក់កាលខាងមុខ...។ ថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោក ក្នុងតំបន់ និងក្នុងប្រទេសនៅមានបញ្ហាប្រឈម ពិបាកនឹងព្យាករណ៍ ភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវសហការគ្នាឱ្យកាន់តែល្អនិងលឿនជាងមុន ដើម្បីចែក រំលែកការលំបាកជាមួយប្រជាជនភាគច្រើនក្នុងសង្គម ហើយត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការកំណត់ទិសមតិសាធារណៈ។ លោកឧបនាយករដ្ឋមន្ត្រីចង់ឱ្យអ្នកសារព័ត៌មាននីមួយៗមានទំនួលខុសត្រូវ និងសកម្មជាងមុន។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងព័ត៌មាន និងផ្សព្វផ្សាយផ្តោតការយកចិត្តទុកដាក់លើការងារហិរញ្ញវត្ថុសម្រាប់ទីភ្នាក់ងារសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ លើកទឹកចិត្ត និងធានាថា សារព័ត៌មានដំណើរការស្របតាមគោលការណ៍ដែលបានដាក់ចេញ៕





