• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC មានកិច្ចប្រជុំចំនួន៧៥


 សន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC មានកិច្ចប្រជុំចំនួន៧៥ 

​នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ បានប្រព្រឹត្តទៅសន្និសីទ​កាសែត ស្ដីអំពី​សន្និសីទលើក​ទី៣ បណ្ដាមន្ត្រីជាន់​ខ្ពស់ APEC និងកិច្ច​ប្រជុំទាក់​ទិន​នានា។​

តាមនោះ ​ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែសី​ហា ឆ្នាំ​២០១៧ នៅទីក្រុង​ហូ​ជីមិញ នឹងប្រព្រឹត្ត​ទៅសន្និសីទ​លើកទី​បណ្ដា​មន្ត្រីជាន់​ខ្ពស់ APEC (ហៅ​កាត់ថា SOM 3​) និងកិច្ច​ប្រជុំទាក់​ទិននានា​។ តាម​គំរោង​ នឹងមាន​តំណាង​អន្តរជាតិ​និងជាតិចំនួន​២ ៦០០នាក់ចូលរួម។ នេះ​ជាសន្និសីទធំទី៣ របស់ឆ្នាំ APEC។សន្និសីទលើក​នេះមាន​ ៧៥កិច្ច​ប្រជុំ សិក្ខាសាលា​ ជំនួបសន្ទនារបស់គណៈកម្មា​ធិការ ក្រុមការងារ A​PEC លើច្រើនវិស័យផ្សេង​ៗ។
      
សកម្មភាពសំខាន់បំ​ផុតនៅ SOM 3 ជាសិក្ខាសាលាស្ដីអំពីសេដ្ឋកិច្ច ហិ​រញ្ញវត្ថុ និងសង្គម នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៨សីហា។​ រួមជាមួយនោះគឺកិច្ចប្រជុំជាន់ខ្ពស់​ ស្ដីអំពីសុខាភិបាល នឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី២​៣ ដល់ថ្ងៃទី២៤ខែសីហា និងសប្ដាហ៍ សន្តិសុខស្បៀងអាហារ ជំនួប​សន្ទនានយោបាយ ជាន់ខ្ពស់​ស្ដីអំពី​កសិកម្ម​ចីរភាព​ បន្សាំជាមួយ​បំរ៉ែបំរួលអាកាសធាតុ ​ចាប់ពីថ្ងៃ​ទី១៨ដល់ថ្ងៃទី២៥សីហា នៅ​ទីក្រុង Can Tho។ លោកស្រី Nguyen Bich Thuy ​ប្រធាននាយកដ្ឋាន និងជាសមា​ជិកលេខាធិការ​ APEC បានអោយ​ដឹងថា៖

“ នេះជាសន្និសីទសំ​ខាន់ ដើម្បីកំណត់​អំពីឯកសារ​នានា ហើយ​ពីនោះជូន​ដំណឹង​ទៅលើសន្និសិទ​កំពូល​ពិនិត្យ ​អនុម័ត។ ​នាបច្ចុប្បន្ន សេដ្ឋកិ​ច្ចកំណើន ​ប៉ុន្តែមានហានិភ័យ​ជាច្រើន​។ ដូច្នេះ ​សន្និសីទលើក​នេះ នឹង​ជួយអោយ​ប្រជាជន ​សហគ្រាស ​ជាពិសេស​គឺសហគ្រាស​ធុនតូច​និង​មធ្យម ​សម្របខ្លួន​តាម​បំរ៉ែបំ​រូល​នានា​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការទៀតផ​ង៕”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top