• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទផ្សព្វផ្សាយ តភ្ជាប់ និងជំរុញការនាំចេញផលិតផលកសិកម្ម រុក្ខាកម្ម និងផលិតផលជលផលទៅកាន់ទីផ្សារចិន

នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទរដ្ឋធានី Ha Noi បានសម្របសម្រួលជាមួយនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ និងការិយាល័យ SPS វៀតណាមរៀបចំ “សន្និសីទផ្សព្វផ្សាយ តភ្ជាប់ និងជំរុញការនាំចេញផលិតផលកសិកម្ម រុក្ខាកម្ម និងផលិតផលជលផល ទៅកាន់ទីផ្សារចិន"។

 

 
 ទិដ្ឋភាពនៃសន្និសីទនេះ បានប្រព្រឹត្តទៅ នៅរដ្ឋធានី Ha Noi
លោក Nguyen Thanh Trung អនុប្រធានសាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារផលិតផលកសិកម្ម រុក្ខាកម្ម និង​ផលិតផល​ជលផលរដ្ឋធានី Ha Noi បានថ្លែងនៅក្នុងសន្និសីទ។

 

លោក Nguyen Dinh Hoa អនុប្រធាននៃមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទរដ្ឋធានី Ha Noi បានមានប្រសាសន៍ថា៖ “រដ្ឋធានីហាណូយមានទីតាំងភូមិសាស្ត្រ និងនយោបាយសំខាន់ មានលក្ខខណ្ឌធម្មជាតិអំណោយផល មានប្រព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងផ្លូវទន្លេ ធានាការតភ្ជាប់ក្នុងស្រុកនិងអន្តរជាតិ។

លោកស្រី Nguyen Thi Thu Hang ប្រធានសាខានៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារផលិតផលកសិកម្មរដ្ឋធានី Ha Noi បានថ្លែងនៅក្នុងសន្និសីទ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋធានីបានបន្តជំរុញតំបន់ផលិតកសិកម្មឯកវប្បកម្មជាប្រមូលផ្តុំ ដើម្បីបង្កើតប្រភពវត្ថុធាតុដើមដែលមានបរិមាណ​ផលជាច្រើន សម្រាប់បម្រើការប្រើប្រាស់ក្នុងស្រុក និងនាំចេញជាមួយនឹងតំបន់ដាំស្រូវចំនួន ៣៥ តំបន់ តំបន់​ដាំបន្លែបន្លែ ១០៤ តំបន់ តំបន់ដាំដំណាំហូបផ្លែ ៥៦ តំបន់ តំបន់វារីវប្បកម្មចំនួន ៦៦ តំបន់ តំបន់ចិញ្ចឹមសត្វសំខាន់ៗ និងប្រមូលផ្តុំចំនួន ១៦២ តំបន់។  មូលដ្ឋាន​កែច្នៃកសិផល និង​ម្ហូបអាហារជាង ១៧០០ កន្លែង  សហគ្រាសនាំចេញកសិផលចំនួន ២៥០។  ភូមិសិប្បកម្មចំនួន ១.៣៥០ ភូមិ​។ ចំនួនផលិតផល OCOP នៅក្នុងរដ្ឋធានី Ha Noi មានប្រហែល ២០% នៃផលិតផល OCOP របស់ប្រទេស ក្នុង​នោះមានផលិតផល OCOP ជាង ២៧០០ (ផលិតផល OCOP ផ្កាយ  ៤ មាន ១៤៧៣ ផលិតផល ផលិតផលផ្កាយ ៦ និងមានសក្តានុពលផ្កាយ ៥ ចំនួន ១៨ ផលិតផល) ។ ផលិតផលកសិកម្មរបស់រដ្ឋធានី Ha Noi មានភាពសម្បូរបែបណាស់ មានផលិតផលជាច្រើនដែលត្រូវបានកែច្នៃយ៉ាងស៊ីជម្រៅ មានការធានាគុណភាព និងស្តង់ដារអន្តរជាតិ ដើម្បីធានាការនាំចេញ ដូចជា ផលិតផលផ្លែឈើ តែ ផ្លែ ផលិតផលម្សៅគ្រឿងទេស...

 

លោក Ngo Xuan Nam នាយកការិយាល័យ SPS Viet Namបានថ្លែងនៅក្នុងសន្និសីទ។

នៅក្នុងសន្និសីទនេះដែរ តំណាងការិយាល័យ SPS របស់វៀតណាមបានផ្តល់ព័ត៌មានថ្មីៗស្តីពីការធ្វើ​បច្ចុប្បន្នភាពដំណឹងរបស់ SPS/WTO ការព្រមានអំពីសុវត្ថិភាពម្ហូបអាហារ និងអនុសាសន៍មួយចំនួនសម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាកម្ម និងផលិតផល​ជលផលរបស់វៀតណាមទៅកាន់ទីផ្សារចិន។ ទន្ទឹមនឹង​នេះ លោក Lo Van Quyet ការិយាល័យជំរុញពាណិជ្ជកម្មទីក្រុង Hangzhou - ប្រទេស​ចិន​បានធ្វើបច្ចុប្បន្នភាពនូវ បទប្បញ្ញត្តិ តម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់ប្រជាជនចិនក្នុងសន្និសីទនេះដែរ។

លោក Lo Van Quyet ការិយាល័យជំរុញពាណិជ្ជកម្មទីក្រុង Hangzhou - ប្រទេស​ចិន​បានធ្វើបច្ចុប្បន្នភាពសន្និសីទស្តីពីបទប្បញ្ញត្តិ តម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់ប្រជាជនចិន។

ជាចុងក្រោយ លោក Tran Tuan Minh នាយកនៃមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគអាស៊ានរបស់វៀតណាម បានលើក​ឡើងអំពីស្ថានភាពនាំចេញទៅកាន់ទីផ្សារចិន និងដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាម ។

គណៈប្រតិភូ និងប្រជាពលរដ្ឋរាជធានីបានទស្សនាស្តង់។
គណៈប្រតិភូ និងប្រជាពលរដ្ឋរាជធានីបានទស្សនាស្តង់។
គណៈប្រតិភូ និងប្រជាពលរដ្ឋរាជធានីបានទស្សនាស្តង់។
សន្និសីទផ្សព្វផ្សាយ តភ្ជាប់ និងជំរុញការនាំចេញផលិតផលកសិកម្ម រុក្ខាកម្មនិងផលិតផលជលផល ទៅកាន់ទីផ្សារចិន មានសារសំខាន់ និងជាឱកាសសម្រាប់ធុរកិច្ច និងសហករណ៍ក្នុងការចាប់យកព័ត៌មាន បទប្បញ្ញត្តិ តំរូវការ និងសក្តានុពលនាំចេញនៃទីផ្សារចិន​។​ ស្ថាប័នរដ្ឋបាន​យល់ដឹងអំពី ការលំបាក និងឧបសគ្គក្នុងសកម្មភាពនាំចេញ ដើម្បីរួមដំណើរ ដោះស្រាយ តភ្ជាប់ និងជំរុញការនាំចេញកសិផលសម្រាប់ធុរកិច្ច និង​មូលដ្ឋាន./.

កាសែតរូបភាពវៀតណាម /ប្រែសម្រួល​ដោយ Nguyen Giang

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top