• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទតភ្ជាប់សហគ្រាសផលិត ចែកចាយ និងឡូជីស្ទិចរវាងវៀតណាមនិងកម្ពុជា

សន្និសីទតភ្ជាប់សហគ្រាសផលិត ចែកចាយ និងឡូជីស្ទិចរវាងវៀតណាមនិងកម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកញ្ញា នៅខេត្ត Tay Ninh។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ tayninh.gov.vn)

ព្រឹត្តិការណ៍ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជារៀបចំឡើង នឹងទាក់ទាញការចូលរួមរបស់សហគ្រាសវៀតណាមនិងកម្ពុជារាប់សិបអង្គភាព ដែលកំពុងប្រតិបត្តិការលើវិស័យផលិតកម្ម ចែកចាយ ឡូជីស្ទិច និងការនាំចូល និងនាំចេញតាមច្រកព្រំដែន។

សន្និសីទនេះបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ធ្វើពាណិជ្ជកម្មដោយផ្ទាល់ តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ បង្ហាញនិងណែនាំផលិតផលតាមរយៈស្តង់ទំនិញដាច់ដោយឡែក។ ទន្ទឹមនឹងនោះ សមាគម អង្គភាពអាជីវកម្ម និងមូលដ្ឋានរបស់ភាគីទាំងពីរនឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ និងកិច្ចសហប្រតិបត្តិការ។

នៅខាងក្រៅសន្និសីទ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមក៏ បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពាណិជ្ជករ និងអ្នកគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន រួមចំណែកធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ និងការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top