• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទ WEF Tianjin ២០២៥៖ អ្នកប្រាជ្ញចិនសង្កត់ធ្ងន់លើទំនុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាម-ចិន

សន្និសីទប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៥ ឬហៅថា "វេទិកា Davos រដូវក្តៅ" នឹងប្រព្រឹត្តទៅនៅទីក្រុង Tianjin (ប្រទេសចិន) ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែមិថុនា។
សាស្ត្រាចារ្យ បណ្ឌិត Cheng Hanping នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវតំបន់និងប្រទេស និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃមហាវិទ្យាល័យឧស្សាហកម្ម Zhejiang ប្រទេសចិន។ រូបថត៖ Cong Tuyen/TTXVN

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។ យោងតាមសាស្ត្រាចារ្យ បណ្ឌិត Cheng Hanping នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវតំបន់និងប្រទេស និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃមហាវិទ្យាល័យឧស្សាហកម្ម Zhejiang ប្រទេសចិន នេះជាលើកទីបីហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមសន្និសីទប្រចាំឆ្នាំនេះ ដែលជាប្រការដ៏កម្រនិងមានតម្លៃណាស់។

ដំណើរទស្សនកិច្ច និងការចូលរួម WEF Tianjin ឆ្នាំ ២០២៥ របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបង្ហាញពីការប្តេជ្ញាចិត្ត ជំរុញទំនាក់ទំនងវៀតណាម - ចិន ឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព ស្ថិរភាព និងជាក់ស្តែង; គូសសញ្ញាទំនាក់ទំនងទ្វេភាគីបន្តឈានដល់កម្ពស់ថ្មី បង្ហាញពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយមរបស់វៀតណាម។ តាមរយៈសកម្មភាពដែលបានទាក់ទាញថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាសហគ្រាសឈានមុខគេក្នុងតំបន់និងអន្តរជាតិនេះ រដ្ឋាភិបាលវៀតណាមបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ បង្ហាញពីទស្សនដឹកនាំដើម្បីប្រជាជនរបស់បក្សកុម្មុយនិស្តវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ស្នើឱ្យបង្កើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដើម្បីជំរុញសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ស្នើឱ្យបង្កើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដើម្បីជំរុញសេដ្ឋកិច្ច

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីពិភាក្សាអំពីដំណោះស្រាយឆ្លើយតបរបស់វៀតណាមក្នុងបរិបទនៃស្ថានភាពពិភពលោកមានការប្រែប្រួលជាច្រើនដូចបច្ចុប្បន្ន។

Top