ព័ត៌មាន
សក្ដានុពលនិងឱកាសនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រេស៊ីលនឹងត្រូវបានអនុវត្តន៍ជាក់ស្តែងនាពេលឆាប់ៗនេះ
ទទួលស្វាគមន៍លោកប្រធានាធិបតី Lula
da Silva និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា
ឆ្លងកាត់រយៈពេលបីទសវត្សរ៍ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក រហូតមក ដល់ពេលនេះ
ប្រេស៊ីលបានក្លាយជាដៃគូយុទ្ធសាស្ត្រដំបូងគេរបស់វៀតណាមនៅតំបន់អាមេរិកឡាទីន។
ប្រធានរដ្ឋ លោក លឿង គឿង
បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ
ជាពិសេសការចុះហត្ថលេខាលើផែនការសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល
២០២៥-២០៣០។
“យើងសង្ឃឹមថា
នាពេលខាងមុខ
ការជួបប្រាស្រ័យរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត
ហើយប្រជាជននិងធុរកិច្ចនៃប្រទេសទាំងពីរនឹងសហការគ្នាកាន់តែជិតស្និទ្ធ
មានទំនាក់ទំនងពាណិជ្ជ កម្មកាន់តែច្រើន ធ្វើដំណើរកាន់តែងាយស្រួល ហើយទន្ទឹមនឹងនោះ
តម្លៃវប្បធម៌ពិសេសរបស់ប្រេស៊ីលនឹងមានវត្តមានកាន់តែច្រើននៅវៀតណាម
ក្នុងនោះមានការស្រឡាញ់ចំពោះកីឡាបាល់ទាត់របស់យើង ដែលជាប្រៀបខ្លាំងរបស់ប្រេស៊ីល។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ
សក្តានុពល និងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នឹងក្លាយទៅជាជាក់ស្តែងនាពេលខាងមុខ បំពេញតាមសេចក្តីប្រាថ្នា
និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ”។
ជាការឆ្លើយតប ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បានលើកឡើងពីគោលដៅរបស់ប្រទេសទាំងពីរក្នុងការបន្តការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដែលជាហេតុផលដែលនាំឱ្យប្រទេសទាំងពីរលើកកម្ពស់នូវទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីចុងឆ្នាំមុន និងបន្តបានពង្រឹងក្នុងដំណើរទស្សនកិច្ចនេះ។ ប្រធានាធិបតីប្រេស៊ីលសង្ឃឹមថា ព្រឹត្តិការណ៍នៃប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣៥ឆ្នាំ នៃទំនាក់ទំនងការទូតកាលពីឆ្នាំមុន ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រយៈពេលថ្មីនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសប្រេស៊ីល និងវៀតណាម ដើម្បីឲ្យប្រទេសទាំងពីរអាចរួមគ្នាជំនះរាល់បញ្ហាប្រឈមធំៗនៃសម័យកាល៕