ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទាហានចំនួន ៨៦ នាក់ ដែលតំណាងឱ្យកងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងការហ្វឹកហ្វឺន សមយុទ្ធរួម និងការហាត់សមបឋមសម្រាប់ពិធីព្យុហយាត្រានេះ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (VOV) មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក៏ដូចជាអត្ថន័យសំខាន់នៃការដែលកងទ័ពវៀតណាមបានចូលរួមជាលើកដំបូង ក្នុងក្បួនដង្ហែរព្យុហយាត្រារំលឹកខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepananovich Bezdeko បានអះអាងថា៖ “ការចូលរួមរបស់ក្រុមកងទ័ព វៀតណាមនៅឯព្យុហយាត្រានៅទីលានក្រហម គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការស្អិតសមួតរវាងប្រទេសទាំងពីរក្នុងវិស័យកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ។ ប្រការនេះក៏បង្ហាញពីទស្សនៈ និងវិធីសាស្រ្តរួមរបស់ប្រទេសទាំងពីរលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៅក្នុងប្រទេសនីមួយៗ រួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី”។
ជ័យជំនះលើហ្វាស៊ីសនិយមក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមារក្នុងឆ្នាំ ១៩៤៥ បានផ្លាស់ប្តូរជាមូលដ្ឋាននូវផែនទីពិភពលោក បើកទំព័រថ្មីមួយក្នុងប្រវត្តិ សាស្ត្រ និងបានសម្គាល់ការដួលរលំនៃប្រព័ន្ធអាណានិគមពិភពលោក៕