• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពនាំចូលនិងនាំចេញរយៈពេល ៤ ខែ មានអត្រាកំណើនខ្ពស់បំផុត ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក

សកម្មភាពនាំចូលនិងនាំចេញទំនិញនៅកំពង់ផែ Sai Gon តំបន់ទី ១ (រូបថត៖ TTXVN)
 

យោងតាមអគ្គនាយកដ្ឋានស្ថិតិទើបបានឲ្យដឹងថា សកម្ម ភាពនាំចេញនិងនាំចូលរបស់ប្រទេសទាំងមូលក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ បើប្រៀននឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ  គឺបានឈានដល់កម្រិតកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

ជាក់ស្តែង តាមការប៉ាន់ប្រមាណថា នៅខែមេសាឆ្នាំ ២០២១ ការនាំចេញទំនិញរបស់ប្រទេស បានឈានដល់ ២៥,៥ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១៤% បើធៀបនឹងខែមុននិង កើនឡើង ៤៤,៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ចំណូលនាំចេញគិតជាទឹកប្រាក់មានចំនួន ១០៣,៩ ពាន់លានដុល្លារ កើនឡើង ២៨,៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

អគ្គនាយកស្ថិតិក៏បានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចូលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១០២,៦១ ពាន់លានដុល្លារ កើនឡើង ៣០,៨% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិននៅតែជាទីផ្សារនាំចូលធំជាងគេរបស់វៀតណាម ដោយទទួលបានចំណូល ៣៣,១ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ៤៧,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បន្ទាប់មកគឺកូរ៉េខាងត្បូង ទីផ្សារអាស៊ាន ជប៉ុននិងទីផ្សារអឺរ៉ុប ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top