• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពដ៏មានអត្ថន័យជាច្រើននៅតាមខ្សែព្រំដែនក្នុងឱកាសបុណ្យឯករាជ្យជាតិ

នៅឃុំ Ia Rvê ស្រុក Ea Súp ប៉ុស្តិ៍ការពារព្រំដែន Ia Rve បានសម្របសម្រួលជាមួយបណ្តាអង្គភាពរៀបចំពិធីសម្ពោធស្តូប “លោកអ៊ុំហូជីមិញ ជាមួយយុទ្ធជនការពារព្រំដែន”។
សកម្មភាពដ៏មានអត្ថន័យជាច្រើននៅតាមខ្សែព្រំដែនក្នុងឱកាសបុណ្យឯករាជ្យជាតិ (រូបថត៖ VNA)

កាលពីម្សិលមិញ (ថ្ងៃទី ២ ខែកញ្ញា) អង្គភាពកងទ័ពការពារព្រំដែនខេត្ត Dak Lak បានសម្របសម្រួលរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៧៨ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ –២ កញ្ញា ២០២៣)។

នៅឃុំ Ia Rvê ស្រុក Ea Súp ប៉ុស្តិ៍ការពារព្រំដែន Ia Rve បានសម្របសម្រួលជាមួយបណ្តាអង្គភាពរៀបចំពិធីសម្ពោធស្តូប “លោកអ៊ុំហូជីមិញ ជាមួយយុទ្ធជនការពារព្រំដែន”។ សំណង់នេះបង្ហាញពីក្តីស្រលាញ់ និងក្ដីគោរពរបស់កម្មាភិបាលយុទ្ធជនការពារព្រំដែន ចំពោះលោកប្រធានហូជីមិញ លោកគឺជាអ្នកបង្កើតកងកម្លាំងនគរបាលប្រជាជនប្រដាប់អាវុធ (បច្ចុប្បន្នជាកងទ័ពការពារព្រំដែន); គម្រោងនេះក៏ជាកន្លែងអប់រំប្រវត្តិសាស្ត្រប្រពៃណីដល់កម្មាភិបាល យុទ្ធជនការពារព្រំដែន និងប្រជាជនជនបណ្ដាជនជាតិតាមតំបន់ព្រំដែន រួមចំណែកលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជនពុះពារជំនះលើការលំបាក និងបញ្ហាប្រឈម ការពារបូរណភាពទឹកដី និងព្រំដែនរបស់មាតុប្រទេសយ៉ាងរឹងមាំ។

សកម្មភាពដ៏មានអត្ថន័យជាច្រើននៅតាមខ្សែព្រំដែនក្នុងឱកាសបុណ្យឯករាជ្យជាតិ (រូបថត៖ VNA)

នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនឃុំ Ia Rve ប៉ុស្តិ៍ការពារព្រំដែន Yok M're បានសម្របសម្រួលជាមួយក្រុមអ្នកស្ម័គ្រចិត្តខ័ណ្ឌ Go Vap (ទីក្រុងហូជីមិញ) និង មូលដ្ឋានប្រគល់អំណោយចំនួន ១៧០ កញ្ចប់ និងសំភារៈសិក្សាមួយចំនួនដល់សិស្សក្រីក្រជាជនជាតិភាគតិច។

នៅឃុំ Krông Na ស្រុក Buôn Đôn ប៉ុស្តិ៍ការពារព្រំដែន Yok Don បានសម្របសម្រួលរៀបចំកម្មវិធីប្រគល់អំណោយចំនួន ១០០ កញ្ចប់ដល់ គ្រួសារដែលមានស្ថានភាពលំបាក និងអំណោយចំនួន ១៤០០ កញ្ចប់ដល់ សិស្សមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងឃុំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top