• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជូនពរបុណ្យតេតនិងជូនអំណោយដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ

ក្នុងអំឡុងពេលពីថ្ងៃទី ១ និងទី ២ ខែកុម្ភៈ ឧត្តមនាវីឯក ដូ វ៉ាន អៀន អនុប្រ ធានស្នងការនយោបាយកងទ័ពជើងទឹក បានដឹកនាំគណៈប្រតិភូនៃកងទ័ពជើងទឹក ទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរបុណ្យតេតឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ២។

ឧត្តមនាវីឯក ដូ វ៉ាន់ យ៉េន អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃកងពលតូចលេខ៦៨១ តំបន់ទី២ នៃកងទ័ពជើងទឹកវៀតណាម (រូបថត៖ baohaiquanvietnam.vn)

មកដល់កន្លែងនិមួយៗ ឧត្តមនាវីឯក ដូ វ៉ាន់ អៀន បានស្នើឱ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ថែទាំ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចនៅលើសមុទ្រ និងនៅលើផ្ទះរន្ទារ DK1 នៅឯនាយសមុទ្រក្នុងអំឡុងពេលបុណ្យតេត។ លោកក៏បានជំរុញឱ្យអង្គភាពនានាត្រៀមខ្លួនជាស្រេចសម្រាប់ពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ ២០២៦ និងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក្នុងនោះមានការងារត្រៀមរៀបចំសម្រាប់បោះឆ្នោតមុនកាលកំណត់ ជ្រើសរើសសមាជិក សភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។

គណៈប្រតិភូប៉ូលីសសមុទ្រវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យ ស្នងការនយោបាយនៃប៉ូលីសមុទ្រវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងឱកាសបុណ្យតេតប្រពៃណី (រូបថត៖ លូ សឺន/VOV-TPHCM)

នៅថ្ងៃដដែលនោះ គណៈប្រតិភូមួយក្រុមមកពីប៉ូលិសសមុទ្រវៀតណាម ដឹក នាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យស្នងការនយោបាយនៃប៉ូលីសសមុទ្រវៀតណាម បានទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់តំបន់ពិសេសកុនដាវ។ គណៈប្រតិភូបានអុជធូបដើម្បីរំលឹកដល់វីរជនយុទ្ធជន ពលី នៅទីបញ្ចុះសពហាំងយឿង និងត្រួតពិនិត្យការត្រៀមអំណរបុណ្យតេត នៅកងអនុសេនាធំលេខ ៣៣ (បញ្ជាការដ្ឋានតំបន់សមុទ្រលេខ ៣)។

មុននេះ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ គណៈប្រតិភូបានត្រួតពិនិត្យ សួរសុខទុក្ខ លើកទឹកចិត្ត ជូនពរបុណ្យតេត និងប្រគល់អំណោយដល់អង្គភាពដែលអនុវត្តភារកិច្ចល្បាត ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅក្នុងដែនទឹកដែលមានព្រំប្រទល់រវាងវៀតណាមជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top