• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ

នៅព្រឹកថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញនឹងរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ពិធីនេះត្រូវបានផ្សាយផ្ទាល់ចេញពីសាលប្រជុំ Thong Nhat។

វិមានឯករាជ្យ (រូបថត៖ dantri.com.vn)


ដើម្បីរំលឹក ខួបលើកទី ៤៥ ឆ្នាំ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥  - ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០) និងលើកទី ១៣៤ នៃទិវា ពលកម្មអន្តរជាតិ (ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៨៨៨-ថ្ងៃទី ១ ខែឧសភា  ឆ្នាំ ២០២០) ទី ក្រុងហូជីមិញនឹងរៀបចំសកម្មភាព ប្រកបដោយអត្ថន័យជាក់ស្តែងជាច្រើន ដោយមានគោលដៅឃោសនា អប់រំ រំលឹកប្រពៃណីស្នេហាជាតិ លើកកំពស់ការយល់ដឹងសម្រាប់កម្មាភិបា និងប្រជាជនគ្រប់រូបអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃជ័យជំនះ ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា។
 

អាស្រ័យហេតុនេះ នាព្រឹកថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញនឹងរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ ។ ពិធីនេះត្រូវបានផ្សាយផ្ទាល់ចេញពីសាលប្រជុំ Thong Nhat។ ទន្ទឹមនឹងនេះ គណៈចាត់តាំងទិវាបុណ្យធំៗនៃទីក្រុងហូជីមិញនឹងរៀបចំពិព័រណ៍រំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិនិងលើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិនៅតាមវិថីដើរថ្មើរជើង Nguyen Hue ផ្លូវ Dong Khoi ខ័ណ្ឌទី ១ ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ១០ ខែឧសភា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top