• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាធុរជនវៀតណាមឆ្នាំ២០២០


ពិធីជួបជុំតភ្ជាប់សហគ្រាសក្នុងខេត្ត Ca Mau ឆ្នាំ២០២០។
 

ថ្លែងនៅពិធីជួបជុំជាមួយបណ្ដាសហគ្រាសនៅខេត្ត Quang Ninh លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត បានអះអាងថា ខេត្ត Quang Ninh ប្ដេជ្ញាចិត្តធានាបរិយាកាសវិនិយោគ ធ្វើអាជីវកម្មយ៉ាងស្អាតស្អំនិងរឹងមាំ ដើម្បីបម្រើសហគមន៍សហគ្រាសនិង ប្រជាជន។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាធុរជនវៀតណាម (ថ្ងៃទី១៣ តុលា) នាថ្ងៃទី១២ តុលា ខេត្ត ទីក្រុងជាច្រើនលើទូទាំងប្រទេសបានរៀបចំ ពិធីជួបជុំជាមួយបណ្ដាសហគ្រាស ធុរជនឆ្នើមៗក្នុងតំបន់។ ខេត្ត Ca Mau បានរៀបចំពិធីជួបជុំតភ្ជាប់សហគ្រាសក្នុងខេត្ត ហើយបង្ហាញកម្មវិធី “កាហ្វេ តភ្ជាប់សហគ្រាស”។ ថ្លែងនៅក្នុងជំនួបនេះ លោក Le Quan ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Ca Mau បានឲ្យដឹងថា៖
“មុននេះ ខេត្តមានកម្មវិធី “កាហ្វេធុរជន” ប៉ុន្តែត្រឹមជាការផ្ទៀងស្ដាប់ ដោះស្រាយការលំបាកហើយធ្វើសន្ទនាជាមួយសហគ្រាសតែប៉ុណ្ណោះ។ ឥឡូវនេះ កម្មវិធី “កាហ្វេតភ្ជាប់សហគ្រាស” នឹងដោះស្រាយបញ្ហាធំជាង នោះគឺធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពសម្រាប់សហគ្រាសក្នុងតំបន់។ជាពិសេស ធ្វើយ៉ាងណាដើម្បីតភ្ជាប់សហគ្រាសខេត្ត Ca Mau ជាមួយវិនិ យោគិនធំៗ សហគ្រាសធំៗនៅក្នុងនិងក្រៅប្រទេស ដើម្បីរួមសហការធ្វើ អាជីវកម្មនូវសក្ដានុភាពនិងឧត្តមភាពរបស់ខេត្ត”។

នាថ្ងៃទី១២ តុលា ថ្លែងនៅពិធីជួបជុំជាមួយបណ្ដាសហគ្រាសនៅខេត្ត Quang Ninh លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត បានអះអាងថា ខេត្ត Quang Ninh ប្ដេជ្ញាចិត្តធានាបរិយាកាសវិនិយោគ ធ្វើអាជីវកម្មយ៉ាងស្អាតស្អំនិងរឹងមាំ ដើម្បីបម្រើសហគមន៍សហគ្រាសនិង ប្រជាជន។

នាយប់ថ្ងៃដដែល មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍពាណិជ្ជសញ្ញាវៀត ណាមបានសហការជាមួយក្រសួង ស្ថាប័ននានា រៀបចំពិធីលើកតម្កើង “សហគ្រាសវៀតណាមជាគំរូនៃការច្នៃប្រឌិតនិងផលិតផល/សេវាកម្មប្រកបដោយកិត្យានុភាពនិងគុណភាពឆ្នាំ២០២០” នៅទីក្រុងហូជីមិញ។ ត្រូវបាន រៀបចំឡើងក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក កម្មវិធីនេះបានក្លាយទៅជា ព្រឹត្តិការណ៍គួរឲ្យទន្ទឹងរង់ចាំរបស់សហ គមន៍សហគ្រាស ព្រមទាំងរួម ចំណែកដល់ការលើកទឹកចិត្តសហគ្រាសវៀតណាមបន្តច្នៃប្រឌិតនិង អនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការធ្វើផលិតកម្ម អាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top