• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាមក្នុងខែកក្កដា

តាមផែនការ ក្នុងខែកក្កដានេះ វ៉ាក់សាំងប្រមាណ ៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាម ហើយដល់ដំណាច់ត្រីមាសទី៣ នឹងមានបន្ថែម៣០លានដូសទៀត។

កញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ មកដល់ព្រលានយន្តហោះ Tan Son Nhat។ (រូបថត៖ nld.com.vn)


យោងតាមព័ត៌មានពីក្រសួងសុខាភិបាល គិតត្រឹមពេលនេះ ប្រទេសទាំងមូលបានចែកចាយរួចរាល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង៨លាន៨សែនដូស ហើយគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ចាក់វ៉ាក់សាំងបានជិត៤លាន៣សែនដូស។ តាមផែនការក្នុងខែកក្កដានេះ វ៉ាក់សាំងប្រមាណ ៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាម ហើយដល់ដំណាច់ត្រីមាសទី៣ នឹងមានបន្ថែម៣០លានដូសទៀត។

មុននោះ បណ្ដាអង្គការអន្តរជាតិ ក្រុមហ៊ុនផលិត ចែកចាយវ៉ាក់សាំងលើពិភពលោកបានសន្យាផ្ដល់ជំនួយ ចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ១០៥លានដូសជូនវៀតណាមក្នុងឆ្នាំ២០២១។ ក្រៅពីនោះ វៀតណាមបានចរចាទិញវ៉ាក់សាំង Sputnik V ចំនួន៤០លានដូសពីរុស្ស៊ី ហើយក្រុមហ៊ុន Pfizer បានយល់ព្រមផ្គត់ផ្គង់បំពេញបន្ថែមវ៉ាក់សាំងចំនួន ២០ លានដូសក្នុងត្រីមាស ទី៤ផងដែរ។

ក្រសួងសុខាភិបាលបានឲ្យដឹងថែមទៀតថា គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ស្ដីពីការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ ១៩ ជាមួយដៃគូនានារបស់រុស្ស៊ីនិងអាមេរិក។ ទន្ទឹមជាមួយគ្នានោះក្រសួងសុខាភិបាលក៏បានជួយគាំទ្រដល់អង្គភាពផលិតវ៉ាក់សាំងក្នុងប្រទេស ដើម្បីជំរុញល្បឿនការសាកល្បងគ្លីនិកហើយធានាការគោរពយ៉ាងត្រឹមត្រូវតាមនីតិវិធីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top