ព័ត៌មាន
វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាមរួមចំណែកដល់ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេសជាតិ
ព្រឹត្តិការណ៍នេះ មានគោលបំណងតភ្ជាប់ព័ត៌មានវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ដោយបម្រើប្រជាពលរដ្ឋ អ្នកទេសចរ ភ្នាក់ងារគ្រប់គ្រង និងអាជីវកម្មនានា; រួមចំណែកលើកកំពស់លទ្ធភាពទាក់ទងផ្ទាល់ ការផ្សព្វផ្សាយ និងការទាញយកអត្ថប្រយោជន៍នៃបណ្តាប្រភពវប្បធម៌របស់វៀតណាមប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី ឡឹម ធិ ភឿង ថាញ់ បានសង្កត់ធ្ងន់ថា៖ “ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សូមស្នើឲ្យមូលដ្ឋាន និងអង្គភាពវប្បធម៌ទូទាំងប្រទេស ឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានដោយម្ចាស់ការ ពេញលេញ និងទាន់ពេលវេលា កំណត់ច្បាស់អ្នកដែលទទួលខុសត្រូវ និងរក្សាការងារនេះប្រចាំថ្ងៃ។ រាល់ព័ត៌មានដែលបានប្រកាស គួរតែជួយប្រជាជនយល់ថា មានព័ត៌មានអ្វីខ្លះ កើតឡើងនៅឯណា នៅពេលណា និងអាចចូលរួមយ៉ាងដូចម្ត៉េច។ ខ្ញុំសង្ឃឹមថា សិល្បករ សិប្បករ អ្នកផលិត និងអាជីវកម្មនឹងចូលរួមចំណែកនូវសកម្មភាព និងរឿងរ៉ាវដែលមានគុណភាពខ្ពស់អំពីប្រទេសវៀតណាម ដោយរៀបរាប់រឿងរ៉ាវដោយការយល់ដឹងរបស់ខ្លួន ទឹកចិត្តមោទនភាព និងភាពច្នៃប្រឌិត។ គុណភាពនៃបទពិសោធន៍ទាំងនេះនឹងទាក់ទាញសាធារណជនឱ្យវិលត្រឡប់មកវិញ និងលើកទឹកចិត្តពួកគេឱ្យចែករំលែក និងណែនាំប្រទេសវៀតណាមដល់អ្នកដទៃ”។
ផែនទីឌីជីថលវប្បធម៌វៀតណាម (Cmap) មានគោលបំណងធ្វើឌីជីថល និងភ្ជាប់ធនធានវប្បធម៌នៅលើវេទិកាតែមួយ។ នៅទីនេះ ប្រជាជននិងអ្នកទេសចរអាចស្វែងរក និងរុករកព្រឹត្តិការណ៍ជាបន្តបន្ទាប់ ទីតាំងបេតិកភណ្ឌ ប្រព័ន្ធសារមន្ទីរ និងសកម្មភាពវប្បធម៌ពិសេសៗនៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ បានយ៉ាងងាយស្រួល៕





