• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាធុរកិច្ចវៀតណាម-ម៉ុងហ្គោលី

នាព្រឹកថ្ងៃទី ២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ម៉ុងហ្គោលី។
ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khrelsukh និងឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang រួមទាំងគណៈប្រតិភូ ចូលរួមវេទិកា (រូបថត៖ TTXVN)

នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គការនានា; តំណាងសមាគម ធុរកិច្ចវៀតណាម និងម៉ុងហ្គោលី ផ្លាស់ប្តូរគំនិតផ្តួចផ្តើម និងដំណោះស្រាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ថ្លែងមតិទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានប្រកាសថា លោកនិងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានឯកភាពលើកកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការម៉ុងហ្គោលី - វៀតណាមទៅជា “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៤; ជាមួយគ្នានោះ លោកបានជម្រាបថា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លង ដែនការទូត លិខិតឆ្លងដែនផ្លូវការ និងលិខិតឆ្លងដែនធម្មតា តាមរយៈដំណើរទស្សនកិច្ចលើកនេះ រួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ។ ប្រធានាធិបតីលោក Ukhnaagiin Khurelsukh បានអះអាងថា ប្រទេសម៉ុងហ្គោលីនឹងបន្តយកចិត្តទុកដាក់ជាពិសេសក្នុងការបង្កើតលក្ខខណ្ឌការងារស្ថិរភាព និងបរិយាកាសស្របច្បាប់សម្រាប់វិនិយោគិនបរទេស ក្នុងនោះមានធុរកិច្ចវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top