• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាធុរកិច្ចគាំទ្រអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី

បច្ចុប្បន្ននេះ នៅវៀតណាមមានជាង ២០% នៃម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម គឺជាស្ត្រី; ៥១% នៃអាជីវកម្មវៀតណាមមានស្ត្រី នៅក្នុងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ ដែលជាកម្រិតខ្ពស់ជាងប្រទេសដទៃទៀត។
ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាសហគ្រិនស្ត្រីវៀតណាម ចំណុះសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) និងទីភ្នាក់ងារ អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិដល់ស្ត្រី (UN Women) បានសម្របសម្រួល​រៀបចំវេទិការដោយប្រធានបទ "គាំទ្រអាជីវកម្មដែល គ្រប់គ្រងដោយស្ត្រីឱ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តាមរយៈឧបករណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព"។

ក្នុងវេទិកានេះ លោកស្រី Caroline T. Nyamayemombe ប្រធានតំណាង UN Women ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ការផ្តល់សិទ្ធិដល់ស្ត្រី ដើម្បីចូល រួមដោយសមភាពក្នុងសេដ្ឋកិច្ច អាចជួយបង្កើនកំណើន GDP សកលរហូតដល់ ២៨ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ បច្ចុប្បន្ននេះ នៅវៀតណាមមានជាង ២០% នៃម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម គឺជាស្ត្រី; ៥១% នៃអាជីវកម្មវៀតណាមមានស្ត្រី នៅក្នុងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ ដែលជាកម្រិតខ្ពស់ជាងប្រទេសដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីគឺភាគច្រើនស្ថិតនៅកម្រិតទាបក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មជាច្រើន ហើយជួបការលំបាកក្នុងការបំពេញ តម្រូវការលទ្ធកម្មរបស់ក្រុមហ៊ុនធំៗ។

នៅក្នុងវេទិកានេះ ប្រតិភូបានចែករំលែក និងពិភាក្សាអំពីដំណោះស្រាយដើម្បី គាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីក្នុងការជ្រៀតចូលទីផ្សារ ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការអនុវត្តឧបករណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព គោល នយោបាយ និងកម្មវិធីដែលជួយបង្កើនលទ្ធភាពជ្រៀតចូលទីផ្សារ ការគាំទ្រផ្នែក ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសម្រាប់ អាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top