ព័ត៌មាន
វេណេស៊ុយអេឡាលើកតម្កើងក្រុមជួយសង្គ្រោះអន្តរជាតិ និងផ្ញើលិខិតថ្លែងអំណរគុណទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម
ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រីដេលស៊ី រ៉ូឌ្រីហ្គេស អញ្ជើញសួរសុខទុក្ខគណៈប្រតិភូវៀតណាម (រូបថត៖ VNA)
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសាមគ្គីភាព និងការគាំទ្រទាន់ពេលវេលារបស់រដ្ឋាភិបាល អង្គការ និងកងកម្លាំងជួយសង្គ្រោះអន្តរជាតិក្នុងអំឡុងពេលដ៏លំបាករបស់វេណេស៊ុយអេឡា។ លោកស្រីបានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមសង្គ្រោះនៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញបាននាំមកនូវក្តីសង្ឃឹមយ៉ាងធំធេងដល់ប្រជាជន និងបានបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡាមិនឯកោក្នុងការតស៊ូដើម្បីជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនោះទេ។
ក្នុងឱកាសនេះ តាមរយៈឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសវេណេស៊ុយអេឡា លោក វ៉ូ ជ្រុង មី ប្រធានាធិបតីស្តីទី លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស ក៏បានផ្ញើលិខិតថ្លែងអំណរគុណដោយគោរព និងប្រគល់មេដាយ "វីរបុរសនៃប្រទេសវេណេស៊ុយអេឡា" ជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៕





