• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកធ្វើការពិនិត្យឡើងវិញទំនាក់ទំនងទ្វេភាគីលើគ្រប់ជ្រុងជ្រោយ

ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា គឺលោកស្រី Delcy Rodríguez បានជួបជាមួយតំណាងការទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង Caracas គឺលោកស្រី Laura Dogu នាថ្ងៃទី ២ ខែកុម្ភៈ។

ប្រធានាធិបតីបណ្ដោះអាសន្នវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ជួបជាមួយបេសកជនសហរដ្ឋអាមេរិក លោកស្រី Laura Dogu នៅវិមាន Miraflores ក្នុងទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ (រូបថត៖ Miraflores Palace/Handout via REUTERS)

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅវិមានប្រធានាធិបតីវេណេស៊ុយអេឡា (វិមាន Miraflores) ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីរបៀបវារៈរវាងប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ដោយមានគោលបំណងលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលមាន ផលប្រយោជន៍ទៅវិញទៅមក។ នេះគឺជាកិច្ចប្រជុំផ្លូវការលើកដំបូងរវាងលោកស្រី Rodríguez និងលោកស្រី Dogu ចាប់តាំងពីអ្នកការទូតអាមេរិកបានមកដល់ប្រទេសវេណេស៊ុយអេឡាកាលពីចុងសប្តាហ៍មុន ដើម្បីទទួលតំណែងជាតំណាងប្រធានការទូតប្រចាំទីក្រុង Caracas។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Yván Gil បានប្រកាសថា ទីក្រុង Caracas និងទីក្រុងវ៉ាស៊ីនតោន នឹងអនុវត្តកម្មវិធីការងាររួមគ្នា ដែលមានគោលបំណងដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនាការទូត និងស្របតាមច្បាប់អន្តរជាតិ។

នៅថ្ងៃដដែលនោះ រដ្ឋាភិបាលវេណេស៊ុយអេឡា បានតែងតាំងអតីតរដ្ឋមន្ត្រីការបរទេស លោក Félix Plasencia ជាតំណាងការទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេស លោកស្រី Yván Gil បានថ្លែងថា ការតែងតាំងនេះគឺជា "ការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយ" នៃបណ្តាញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ វេណេស៊ុយអេឡាសង្ឃឹមថា នឹងកសាង «របៀបវារៈស្ថាបនា ដើម្បីសន្តិភាព និងការគោរពគ្នាទៅវិញទៅមក» ដែលមានគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងទិសដៅដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃភាគីទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

Top