អគ្គទីប្រឹក្សាលោក Nguyen Hoang Nguyen ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ Thanh Tuan/TTXVN)
ថ្លែងមតិក្នុងកិច្ចពិភាក្សានោះ អគ្គទីប្រឹក្សាលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីសេចក្តីសម្រេចចិត្តលេខ ១៣២៥ ស្ត្រីនិងកុមារីនៅតែជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុតដោយជម្លោះ ខណៈដែលសំឡេងរបស់ពួកគេនៅមានកម្រិតក្នុងដំណើរការសន្តិភាព។ តំណាងវៀតណាមបានអះអាងថា ការទប់ស្កាត់ និងដោះស្រាយដល់ឫសគល់នៃជម្លោះ គឺជាវិធានការការពារដ៏ល្អបំផុត; ហើយត្រូវការដាក់ស្ត្រីជាមជ្ឈមណ្ឌលនៃសកម្មភាពរក្សាសន្តិភាព ការផ្សះផ្សា និងការស្ថាបនាក្រោយសង្គ្រាម។ ទន្ទឹមនឹងនោះ ត្រូវពង្រីកឱកាសការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងធានាសន្តិសុខសង្គមសម្រាប់ស្ត្រីដែលរងផលប៉ះពាល់ដោយជម្លោះ។
លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen បានអះអាងថា ស្ត្រីវៀត ណាមតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ពីការតស៊ូដណ្តើមឯករាជ្យជាតិ រហូតដល់ការស្ថាបនា កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ពីសេចក្តីសម្រេចចិត្តលេខ ១៨៨៩ (អនុម័តលើឆ្នាំ ២០០៩) របស់ ក្រុមប្រឹក្សាសន្តិសុខ ស្តីពីតួនាទីរបស់ស្ត្រីក្នុងបរិបទក្រោយជម្លោះ ដល់ការប្តេជ្ញាចិត្តសកម្មភាពទីក្រុងហាណូយឆ្នាំ ២០២០ វៀតណាមតែងតែសកម្មនិងខ្ជាប់ខ្ជួនក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាពនិងសន្តិសុខ រក្សាការប្តេជ្ញាចិត្តក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងជាស្ថាបត្យករនៃសន្តិភាពប្រកបដោយចីរភាពទៀតផង៕