• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យភាគីនានានៅស៊ីរីបង្កើនកិច្ចសន្ទនា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៦ ខែធ្នូ បាន បើកកិច្ចប្រជុំតាមអនឡាញជាប្រចាំខែ ស្ដីពីស្ថានភាពនៅស៊ីរី។
នៅទីនេះ វៀតណាមបានអំពាវនាវឲ្យភាគីនានាបង្កើនកិច្ចសន្ទនា ដើម្បីជំរុញការស្វែងរកដំណោះស្រាយនយោបាយដ៏យូរអង្វែងនៅស៊ីរី ហើយដាក់ផល ប្រយោជន៍របស់ប្រជាជនស៊ីរីស្ថិតនៅជាចម្បងផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានកត់សម្គាល់វឌ្ឍនភាពនៅក្នុងដំណើរការចរចានៅក្នុងក្របខ័ណ្ឌគណៈកម្មាធិការរដ្ឋធម្មនុញ្ញនៅរយៈពេលចុងឆ្នាំ២០២០ ហើយចាត់ទុកថា នេះជាឱកាសដើម្បីសម្រេចបានជំហានលោត ផ្លោះក្នុងកិច្ចចរចាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដូចជានៅក្នុងដំណើរការនយោបាយនៅស៊ីរីទៀតផង។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ចំពោះស៊ីរី នៅក្នុងការជំរុញដំណើរការនយោបាយក៏ដូចជាក្នុងការកែលម្អ ស្ថានភាពមនុស្សធម៌ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top