• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការរំសាយសព្វាវុធ

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម័យពិភាក្សារួមគ្នារបស់គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ មានការចូលរួមពីប្រទេសសមាជិក និងអ្នកសង្កេតការណ៍ចំនួនជិត ១៤០នាក់។
  ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)  
  ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)  

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃបរិយាកាសសន្តិសុខអន្តរជាតិដ៏ស្មុគស្មាញបំផុតក្នុងប៉ុន្មានទសវត្សរ៍នេះ បណ្តាប្រទេសគួរតែពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការរំសាយសព្វាវុធ និងមិនរីកសាយភាយអាវុធ សំដៅការពារសមិទ្ធិផលរបស់សហគមន៍អន្តរជាតិ។ ប្រធានគណៈប្រតិភូវៀតណាមក៏បានឲ្យដឹងថា សហគមន៍អន្តរជាតិគួរតែរួបរួមគ្នា ជំរុញក្របខ័ណ្ឌមួយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងវិស័យថ្មីៗដូចជាសន្តិសុខតាមអ៊ីនធឺណែត និងបញ្ហាទាក់ទងនឹងលំហអាកាសជាដើម។

ឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងថា ក្នុងដំណើរការនេះត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជំរុញការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី រក្សាតួនាទីកណ្តាលនៃពហុភាគីនិយម ទន្ទឹមនឹងការពង្រឹងយន្តការរំសាយសព្វាវុធជាសកលផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានបន្តអះអាងនូវការប្តេជ្ញារបស់វៀតណាម ចូលរួមយ៉ាងសកម្មក្នុងការងាររួមរបស់គណៈកម្មាធិការ ហើយទន្ទឹមនឹងនោះ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីពិភពលោកសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top