• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ

នៅថ្ងៃទី ១៤ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាព​យេម៉ែន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពយេម៉ែន (រូបថតៈ baoquocte.vn)


បេសសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក យេម៉ែនលោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌លោក Mark Lowcock និងលោក David Beasley នាយកកម្មវិធីស្បៀងអាហារនៃអង្គការសហប្រជាជាតិបានប្រកាសព័ត៌មានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅក្នុងកិច្ចប្រជុំនេះ។

ក្រុមអ្នករាយការណ៍បានអបអរសាទរចំពោះការបង្កើតរដ្ឋាភិបាលថ្មីនៅយេម៉ែនដោយចាត់ទុកថានេះជាសញ្ញាវិជ្ជមានក្នុងការអនុវត្តកិច្ចព្រមព្រៀង Riyadh។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នករាយការណ៍ក៏បានថ្កោលទោសចំពោះការវាយប្រហារនាពេលថ្មីៗនៅប្រទេសនេះ ជាពិសេសការវាយប្រហារកាលពីថ្ងៃទី ៣០ ធ្នូនៅអាកាសយានដ្ឋាន Aden ដែលបណ្ដាលឲ្យជនស៊ីវិលជិត ៣០ នាក់ត្រូវស្លាប់ ហើយ ១០០ នាក់ទៀតត្រូវរងរបួស។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ភារៈធារីស្ដីទីនៃស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិលោក Pham Hai Anh បានអំពាវនាវឱ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ ផ្ដោតសំខាន់លើកិច្ចការពារស្ត្រី និងកុមារ ព្រមទាំងដាស់តឿនឲ្យជំរុញខ្លាំងការអនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Riyadh ក្រោមតួនាទីជាអាជ្ញាកណ្ដាលរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top