• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យកម្ពុជានិងថៃ មានភាពអត់ធ្មត់និងអនុវត្តន៍​កិច្ចព្រមព្រៀងឈប់បាញ់​ឲ្យបានពេញលេញ

នៅថ្ងៃទី ៨ ខែធ្នូ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពតានតឹងដែលបានផ្ទុះឡើងរវាងកម្ពុជា និងថៃនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា វៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងបច្ចុប្បន្នរវាងកម្ពុជា និងថៃ។

នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ វៀតណាមអំពាវនាវឱ្យកម្ពុជា និងថៃ មានភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ។ រូបថត៖  VNA

ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ បន្តការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីនិងសមហេតុផល ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដោយរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសន្ទនា និងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ ដើម្បីស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនឡើងវិញក្នុងពេលឆាប់ៗនេះ ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងតំបន់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។

Top