• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍និងជឿជាក់ថា កម្ពុជានិងថៃ នឹងអនុវត្តយ៉ាងម៉ឺងមាត់នូវកិច្ចព្រមព្រៀងឈប់បាញ់

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរអំពីប្រតិកម្មរបស់វៀត ណាមចំពោះការដែល នាថ្ងៃទី ២៨ កក្កដា កម្ពុជានិងថៃ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖ VGP)

វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌដែលសម្រេចបានរវាងកម្ពុជានិងថៃ។ នេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅមុខ ក្នុងការកាត់បន្ថយភាពតានតឹងនិងស្តារសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់។ វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តយ៉ាងម៉ឺងមាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ បន្តការសន្ទនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោះស្រាយការខ្វែងគំនិតគ្នាជាមូលដ្ឋាន ព្រមទាំងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៥ ដែលបានជំរុញយ៉ាងសកម្ម និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមិត្តនៅអាស៊ីអាគ្នេយ៍ (TAC) និងឈរលើស្មារតីមិត្តភាព សាមគ្គីភាពក្នុងអាស៊ាន ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរនិងរបស់តំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top