• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាព​អាជីវកម្មម៉ុងហ្គោលី ពង្រីកកិច្ចសហប្រតិបត្តិការ

បន្តសកម្មភាពនៃដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី នៅរសៀលថ្ងៃទី ១ ខែតុលា នៅរដ្ឋធានី Ulan Bator អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានទទួលជួបជាមួយអង្គការសេដ្ឋកិច្ចលេចធ្លោមួយចំនួនរបស់ម៉ុងហ្គោលី។

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមនិងម៉ុងហ្គោលីមានសក្ដានុពលនិងកាលានុវត្តភាពជាច្រើនក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លា ចូលរួមចលនាបដិវត្តន៍ឧស្សាហកម្មលើកទី៤ ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលជាសាកល កំណើនបៃតងជាមួយនឹងថាមពលកកើតឡើងវិញ ថាមពលថ្មី ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម​ ជួប​ចង្អៀតជាមួយ​លោកប្រធានាធិបតីម៉ុង​ហ្គោលី  Ukhnaagiin Khurelsukh។ រូបថត៖  Trí Dũng – TTXV

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាពអាជីវកម្មម៉ុងហ្គោលី ដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ក្រសួង ស្ថាប័ននានារបស់វៀតណាមជានិច្ចកាលរួមដំណើរ ចែករំលែក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសម៉ុងហ្គោលី ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។

នេះជាសកម្មភាពចុងក្រោយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម  ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសម៉ុងហ្គោលី។ នៅថ្ងៃទី ២ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម  និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅដល់ទីក្រុង Dublin ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់ តប់តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top