• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសាទរសាធារណរដ្ឋឆែកដែលបន្តការផ្តល់ទិដ្ឋាការសម្រាប់ពលករវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាប់នៃសាធារណរដ្ឋឆែក និងជាប្រធានបក្សកុម្មុយនីស្តឆេក លោក Vojtech Filip  
 

នាព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩ នៅទីស្នាក់ការដ្ឋាភិនាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួប​ជាមួយអនុប្រធានសភាជាន់ទាប់​នៃសាធារណរដ្ឋឆែក និងជាប្រធានបក្សកុម្មុយ នីស្តឆេក ​លោក Vojtech Filip ដែលកំពុងបំពេញទស្សនកិច្ចនិង​ធ្វើការនៅវៀតណាម។
 
ក្នុងជំនួបនេះ លោក Vojtech Filip បានសម្តែងគោល​បំណង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​រវាងប្រទេសទាំងពីរ ព្រមទាំងបានលើកឡើង ថា លោកនឹងសហការផងនិងគាំទ្រផង ការ​បើក​ជើង​​​ហោះហើរត្រង់រវាងទីក្រុងហាណូយនិងក្រុង Praha។ ទន្ទឹមជាមួយគ្នានោះ សាធារណរដ្ឋឆែកក៏កំពុង​ជំរុញ​កិច្ច​​សហប្រតិបត្តិ​ការជា​មួយ​វៀត​ណាម​ក្នុងវិ​ស័យឧ​ស្សាហក​ម្មរថ​យន្តនិ​ង​សង្ឃឹម​ថា រោ​ងចក្រ​ផលិតរ​ថយន្ត​នឹង​បាន​ដំណើរ​ការនៅវៀតណាមនាពេលឆាប់ៗ​នេះ។ លោកអ​នុប្រធានរដ្ឋសភាឆែកបានអះអាងថា គាំទ្រ​​វៀតណាម ដើម្បីក្លាយជាសមាជិក​មិនអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ជា​ដាច់​ខាត​។
 
អញ្ជើញ​ឆ្លើយតបវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះ​ការ​បន្ត​ការផ្តល់​ទិដ្ឋាការ​ដល់ពលករវៀតណាមរបស់រដ្ឋាភិបាលឆែក ហើយសង្ឃឹមថា ប្រទេសទាំង​ពីរនឹង​បន្តខិត​ខំប្រឹង​ប្រែង​ថែម​ទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពា​ណិជ្ជកម្មនិងការវិនិយោគ ដើម្បីរួមចំណែក​ដល់ការធ្វើឲ្យស៊ីជម្រៅថែមទៀត ទំ​នាក់ទំនងមិត្តភាព​ជាប្រពៃណី​យ៉ាងល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសាទរ​វិនិយោគិន​ឆែកក្នុង​ការវិនិយោគ​លើ​ឧស្សាហ​កម្ម​​ផលិត​រ​ថយន្តនៅវៀតណាម ហើយបាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​វៀតណាម នឹង​បង្ក​លក្ខណៈងាយ​ស្រួលស​ម្រាប់​វិនិយោគិនឆែក។ លោកនាយករដ្ឋមន្ត្រីវៀត​ណាម​បានអះអាងថា ​រដ្ឋាភិបា​លវៀត​ណាម​​បាន​​ត្រៀម​ជា​ស្រេច​ ចាត់វិធានការសម​ស្របគ្រប់លើជ្រុងជ្រោយ ដើម្បីលើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរឲ្យមាន​ការ​អភិវឌ្ឍ​កាន់តែប្រសើរឡើង​នាពេលអនាគត៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top