• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចបានការបោះជំហានធំៗក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០ នៃទិវាប្រពៃណី (២៧ ឧសភា ឆ្នាំ ២០១៤ - ២៧ ឧសភា ឆ្នាំ ២០២៤) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី៣។
ទាហានស្រីនៃកងវិស្វកម្មវៀតណាមជាមួយកុមារនៅតំបន់ Abyei។ (រូបថត៖ qdnd.vn)

អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម; លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស ប្រធានក្រុមការងារអន្តរផ្នែក ប្រធានគណៈកម្មាធិការនៃក្រសួងការពារជាតិ ដឹកនាំការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ខាងអន្តរជាតិ មានឯកអគ្គរដ្ឋទូតនៃប្រទេសនានាដែលមានទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិប្រចាំនៅ វៀតណាមផងដែរ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមសម្រេចបានការបោះជំហានធំៗ ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់ពីនាយ ទាហានពីរនាក់ដំបូងដែលបានដាក់ពង្រាយក្នុងឆ្នាំ ២០១៤ ទៅកាន់ប្រទេសស៊ូដង់ ខាងត្បូង រហូតមកដល់ពេលនេះ កងទ័ពប្រជាជនវៀតណាមបានបញ្ជូននាយទាហាន និងទាហានអាជីពជាង ៨០០ នាក់ក្នុងទម្រង់ជាបុគ្គលនិងអង្គភាព ទៅបំពេញបេស កកម្មនៅប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល តំបន់ Abyei និង ទីស្នាក់ការអង្គការសហប្រជាជាតិ។

កងពេទ្យកម្រិត ២ របស់វៀតណាមនៅស៊ូដង់ ខាងត្បូងបានក្លាយទៅជាអាសយដ្ឋានថែទាំសុខភាពដ៏មានកិត្យានុភាព ដោយមាន វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានសមត្ថភាពជំនាញខ្ពស់ និងការយកចិត្តទុក ដាក់ដោយអស់ពីចិត្តដល់អ្នកជំងឺ បង្កើតសញ្ញាសម្គាល់ពិសេសនៅមូលដ្ឋាន។ ក្នុងឆ្នាំ ២០២២ វៀតណាមបានបញ្ជូនជាលើកដំបូងក្រុមកងវិស្វកម្មទៅកាន់តំបន់ Abyei ដែលជាតំបន់ថ្មីមួយ បង្កើតរបកគំហើញសម្រាប់វៀតណាមក្នុងការចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងការធ្វើតេស្តដើម្បីវាយតម្លៃសមត្ថភាព របស់បេសកកម្ម អង្គភាពវៀតណាមទាំងអស់បំពេញបានយ៉ាងល្អតាមលក្ខណៈវិនិច្ឆ័យ និងស្តង់ដាររបស់អង្គការសហប្រជាជាតិ ជាពិសេសមានលក្ខណៈវិនិច្ឆ័យមួយចំនួន ដែលត្រូវបានវាយតម្លៃថា មានកម្រិតឆ្នើមបំផុត។

នៅក្នុងពិធីនេះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងក្រុមកងវិស្វកម្មលេខ១ (នាយកដ្ឋានរក្សាសន្តិភាពវៀតណាម) មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសការពារ មាតុភូមិថ្នាក់ទី៣៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់វៀតណាមតាមរយៈ ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦

លើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់វៀតណាមតាមរយៈ "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦"

ឯកអគ្គរដ្ឋទូត និងភារធារីស្តីទីចំនួន ១៥ រូប រួមជាមួយប្តីនិងភរិយា និង បុគ្គលិកការទូតជាង ២០០ នាក់មកពីស្ថានទូត តំណាងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំ នៅប្រទេសវៀត ណាម បានចូលរួមកម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦" ដោយសហភាពអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយមន្ទីរទេសចរណ៍ និងឃុំហឿង សឺនរៀបចំឡើងនាថ្ងៃទី ២១ ខែមីនា នៅបេតិកភ័ន្ឌពិសេសជាតិ ហឿងសឺន។

Top