• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

វៀតណាមសន្យាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសនៃអង្គការសហប្រជាជាតិ (UNODC) បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ និងលើពិភព លោក ក្នុងការប្រយុទ្ធបប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាខិតខំប្រឹងប្រឺងឆ្ពោះទៅរក គោលដៅរួម៖ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងកសាងតំបន់គ្មានគ្រឿងញៀន។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ថ្លែងសុន្ទរកថានៅសន្និសីទ។ (រូបថត៖ Vietnamplus)
នារសៀលថ្ងៃទី៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គ្រឿងញៀន និង ពេស្យាចារ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើកទី ១៤ ថ្នាក់ប្រធានគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅអនុតំបន់មេគង្គ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន។
ថ្លែងមតិក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់ ថា៖ វៀតណាមគាំទ្រជំហរមិនអត់ឱនចំពោះគ្រឿងញៀន ហើយបន្តអនុវត្តន៍គោលដៅ រយៈពេលវែងឆ្ពោះទៅរកតំបន់គ្មានគ្រឿងញៀន; អះអាងថា វៀតណាមសន្យាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសនៃអង្គការសហប្រជាជាតិ (UNODC) បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ និងលើពិភព លោក ក្នុងការប្រយុទ្ធបប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាខិតខំប្រឹងប្រឺងឆ្ពោះទៅរក គោលដៅរួម៖ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងកសាងតំបន់គ្មានគ្រឿងញៀន។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានចាត់ទុកថា៖ ប្រទេសជា សមាជិកនានាគួរតែបន្តបង្ហាញពីសាមគ្គីភាព និងឯកភាពក្នុងទស្សនៈ និងគោលជំហរ របស់ខ្លួនចំពោះគោលនយោបាយគ្រប់គ្រងគ្រឿងញៀនសកល; កំណត់អនុសញ្ញាអន្តរ ជាតិស្តីពីបញ្ហាគ្រឿងញៀនជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្ត្រ និងគោលនយោបាយសកល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិ លើក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top