• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតម្លៃខ្ពស់និងគាំទ្រដល់គណៈបេសកកម្មថែរក្សាសន្តិភាពប្រចាំនៅស៊ូដង់ខាងត្បូង

លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)
 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២ ខែមីនា ជាមួយបណ្តាប្រទេសដែលចូលរួមចំណែកកងកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង (UNMISS) ។

ថ្លែងនៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ទាំងខាងនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូងនាពេលកន្លងមក ដែលក្នុងនោះ UNMISS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការ    វិវត្តទាំងនេះផងដែរ។

លោក ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមបេសកម្ម ដោយបានសង្កត់ធ្ងន់ទៅលើការចូលរួមចំណែករបស់វៀតណាមតាមរយៈការដាក់ពង្រាយកងពេទ្យកំរិត២ នៅទីក្រុង Bentiu ព្រមទាំងបានអះអាងថា វៀតណាមនឹងបន្តចូលរួមវិភាគទានយ៉ាងសកម្មបន្ថែមទៀតដល់សកម្មភាពរបស់ UNMISS នាពេលខាងមុខទៀតផង។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវគោលបំណងថាសកម្មភាពរបស់ UNMISS នឹងបន្តឆ្លើយតបនឹងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅស៊ូដង់ខាងត្បូង ក្នុងនោះមានការបង្កើនគាំទ្រដល់ដំណើរការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការពារជនស៊ីវិលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top