• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលេចចេញជាចំណុចក្តៅថ្មី​នៃទេសចរណ៍អាស៊ីអាគ្នេយ៍

នេះជាចំណងជើងនៃអត្ថបទវាយតម្លៃជំពោះទេសចរណ៍វៀតណាមដែលកាសែតអាល្លឺម៉ង់ Deutch Welle បានចេញផ្សាយកាលពីថ្ងៃទី ៥ ខែកក្កដា។
រូបភាពទីក្រុង Hoi An នៅលើគេហទំព័រ Deutch Welle ។ ប្រភព៖ Deutch Welle

អ្នកនិពន្ធលោក Tommy Walker បានដកស្រង់របាយការណ៍របស់ Google Destination Insights ដែលបានវាយតម្លៃវៀតណាមគឺជាគោលដៅត្រូវបានស្វែងរកច្រើនជាងគេទី ៧ ក្នុងរយៈពេលចាប់ពីខែមីនាដល់ខែមិថុនា ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលឈានចូល Top២០។

ភាពល្បីល្បាញរបស់វៀតណាមត្រូវបានបង្ហាញតាមរយៈបរិមាណភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ដែលសម្រេចបានជាង ៥,៥ លាននាក់ តួលេខនេះបានលើសពីចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាមពេញមួយឆ្នាំ២០២២។

អត្ថបទនេះក៏បានចាត់ទុកថា គោលនយោបាយទិដ្ឋាការថ្មីសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងជំរុញវិស័យទេសចរណ៍វៀតណាមកាន់តែអភិវឌ្ឍន៍។ អ្នកវិភាគទេសចរណ៍នៅទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) លោក Gary Bowerman បានមានប្រសាសន៍ថា នៅពេលដែលគោលនយោបាយទិដ្ឋាការចូលជាធរមាននៅខែសីហាខាងមុខ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមនឹងកើនឡើងយ៉ាងខ្លាំង ជាពិសេសពីទីផ្សារចិន។ អ្នកនិពន្ធលោក Tommy Walker ជឿជាក់ថា នាពេលអនាគតមិនឆ្ងាយ វៀតណាមនឹងក្លាយជាគោលដៅដ៏ធំមួយក្នុងវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top