• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកកំពស់ការយល់ដឹងរបស់សង្គមទាំងមូលដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការភិវឌ្ឍដោយចីរភាពនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ព្រមទាំងលើកឡើងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខផងដែរ។

ចាប់ពីចំណាត់ថ្នាក់ទី៨៨ ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ អង្គការសហប្រជាជាតិបានរៀបចំណាត់ថ្នាក់ វៀតណាមនៅលំដាប់ទី ៤៩ ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្តាប្រទេសនិងខឿនសេដ្ឋ កិច្ច។ លទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលកន្លងមកនេះ ត្រូវបានអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ហើយក្លាយជាប្រទេសមួយដែលគេរំពឹងយ៉ាងច្រើនបំផុតអំពីការអនុវត្តគោលដៅទាំងនេះ។ ប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមដែលបានកើតមានឡើង ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ បន្តរីករាលដាល់យ៉ាងស្មុគស្មាញ សមាជិកនៃក្រុមប្រឹក្សាបានឯកភាពគ្នាថាប្រទេសវៀតណាមមិនកែសម្រួលខ្លឹមសារ និងប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

តាម VOV - វិទ្យុសំឡេងវៀតណាម

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

នាថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណសំណល់អដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ (គណៈកម្មាធិការដឹកនាំលេខ ៥១៥ ទីក្រុងហូជីមិញ) បានទទួលយកនូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារដ៏មានតម្លៃជាច្រើន ពីក្រុមស្រាវជ្រាវនៃគម្រោងគំនិតផ្តួចផ្តើមស្វែងរកជន វៀតណាមបាត់ខ្លួនក្នុងគ្រាសង្គ្រាម (VWAI) នៅសាកលវិទ្យាល័យ Texas Tech (សហរដ្ឋអាមេរិក)។

Top