• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកកម្ពស់​​​​ការ​ពង្រឹង​​ប្រព័ន្ធសុខុមាលភាពសង្គមនៅសន្និសីទ​អន្តរជាតិខាង​ការងារ​

វៀតណាមវាយតំលៃខ្ពស់ចំពោះរបាយការណ៍របស់អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) លោក Gilbert F. Houngbo ស្តីពី “ការជំរុញយុត្តិធម៌សង្គម” ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមលើកកម្ពស់ការងារនិងសុខុមាលភាពសង្គម ឆ្ពោះទៅរកការងារសមរម្យនិងផ្លាស់ប្តូរដោយសមភាព។
ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ។ (រូបថត៖ TTXVN )

នាថ្ងៃទី ៧ មិថុនា នៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ បានតំណាងរដ្ឋាភិបាលវៀតណាមថ្លែងមតិក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី ១១១ ដោយលើកតម្កើងគោលនយោបាយនិងសមិទ្ធិផលគួរឲ្យលើកទឹកចិត្តរបស់វៀតណាមក្នុងការពង្រឹងប្រព័ន្ធសុខុមាលភាពសុខសង្គម ដើម្បីជំរុញការស្តារឡើងវិញ និងអភិវឌ្ឍន៍បច្ចេកទេសក្រោយជំងឺកូវីដ-១៩។  ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះរបាយការណ៍របស់អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) លោក Gilbert F. Houngbo ស្តីពី “ការជំរុញយុត្តិធម៌សង្គម” ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមលើកកម្ពស់ការងារនិងសុខុមាលភាពសង្គម ឆ្ពោះទៅរកការងារសមរម្យនិងផ្លាស់ប្តូរដោយសមភាព ដើម្បីសម្រេចបានជោគជ័យនូវគោលដៅនៃរបៀបវារៈដល់ឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អ.ស.ប និងអនុវត្តបេសកកម្មរបស់ ILO ក្នុងការជំរុញយុត្តិធម៌សង្គមនិងការងារសមរម្យសម្រាប់មនុស្សគ្រប់រូប។ ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងសារជាថ្មីនូវការសន្យសរបស់វៀតណាមចំពោះគុណតម្លៃជាសកលរបស់ ILO ដោយបន្តបង្កើតគោលនយោបាយនិងច្បាប់ពាក់ព័ន្ធដ៏ល្អឥតខ្ចោះ រួមដៃជាមួយសមាជិក ILO ដើម្បីដោះស្រាយបញ្ហាប្រឈមនៃអនាគតការងារ និងលើកកម្ពស់យុត្តិធម៌សង្គម។

សន្និសីទការងារអន្តរជាតិលើកទី ១១១ មានការចូលរួមពីតំណាងត្រីភាគី រួមមានរដ្ឋាភិបាល និយោជក និងកម្មករនៃប្រទេសសមាជិកចំនួន ១៨៧៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top