• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកកម្ពស់អត្ថន័យប្រវត្តិសាស្ត្រនិងតម្លៃស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅដើម្បីរំលឹកខួបលើកទី ៨០ នៃការចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ (១៩៤៥ - ២០២៥)។
ទិដ្ឋភាពនៃកិច្ចប្រជុំរំលឹកខួបលើកទី ៨០ នៃការចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ (រូបថត៖ Thanh Tuan/TTXVN)

អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត លោក ដូ ហ៊ុង វៀត (Do Hung Viet)ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើអត្ថន័យប្រវត្តិសាស្ត្រនិងតម្លៃស្នូលនៃធម្មនុញ្ញក្នុងដំណើរការតស៊ូដណ្តើមឯករាជ្យ និងការពារអធិបតេយ្យភាពរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ទោះបីជាមានការបាត់បង់និងការឈឺចាប់ជាច្រើនក៏ដោយ ប៉ុន្តែជម្រើសរបស់វៀតណាមតែងតែជាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សា - តម្លៃដែលឆ្លុះបញ្ចាំងពីស្មារតីស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិក្រឡេកមើលមេរៀនប្រវត្តិសាស្ត្រឡើងវិញ កុំប្រព្រឹត្តកំហុសនាអតីតកាល និងរួមដៃគ្នាអនុវត្តធម្មនុញ្ញឲ្យបានពេញលេញ ដើម្បីពិភពលោកប្រកបដោយសន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍន៍ចីរភាពសម្រាប់ប្រជាជនគ្រប់រូប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top