• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរំពឹងទុកការអភិវឌ្ឍចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

នាព្រឹកថ្ងៃទី២០ កក្កដា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាមបានធ្វើជា អធិបតីក្នុងកិច្ចប្រជុំអន្តរផ្នែកតាមប្រព័ន្ធវីដេអូដោយពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung។ (រូបថត៖ VOV)


អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានមន្ត្រីជាន់ខ្ពស់អាស៊ាននានានិងអគ្គលេខាធិការរងអាស៊ាន ៣ នាក់ទទួលបន្ទុកសសរស្តម្ភទាំង៣គឺសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិង សហគមន៍វប្បធម៌-សង្គមអាស៊ាន។

នៅកិច្ចប្រជុំនេះ ប្រទេសអាស៊ាននានាបានវាយតម្លៃខ្ពស់ចំពោះសំណើរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ហើយអះអាងថា នឹង សហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងដំណើរការពិភាក្សា កំណត់ ទិសដៅអភិវឌ្ឍរបស់សហគមន៍អាស៊ានឲ្យបានសមស្របនាពេលខាងមុខ។ គួរបញ្ជាក់ថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវការគ្របដណ្ដប់លើខ្លឹមសារជាច្រើនដូចជាការផ្ទេរប្ដូរឌីជីថល សន្តិសុខអ៊ីនធឺណែត ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍដោយបរិយាប័ន្ន និងការជំរុញអត្តសញ្ញាណអាស៊ានជាដើម។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានលើកសំណើថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ត្រូវការ កំណត់ឲ្យបានច្បាស់នូវគោលដៅ គោលការណ៍ និងទម្រង់នានា ប្រកបដោយភាពសមស្របនឹងធម្មនុញ្ញអាស៊ាន។ តាមរយៈឯកសារចក្ខុវិស័យលើកនេះ អាស៊ាននឹងបន្តអះអាងនូវមជ្ឈភាពរបស់ខ្លួនក្នុងការជំរុញសមាហរណកម្មក្នុងតំបន់ ការរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ រួមចំណែកទៅក្នុងសន្តិភាពនិងការអភិវឌ្ឍរបស់សកលលោកទាំងមូល។ ទន្ទឹមនេះ អាស៊ាននឹងបន្តកសាង សហគមន៍អាស៊ានមួយដែលផ្ដោតសំខាន់ទៅលើប្រជាជន យកប្រជាជនជាស្នូលក្នុងដំណើរការអភិវឌ្ឍផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top