• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមវិភាគទានយ៉ាងសកម្មដោះស្រាយបញ្ហារួមក្នុងតំបន់ និងអន្តរជាតិ

នេះជាលើកទី ៣ ដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ហើយជាលើកទី ២ ដែលវៀតណាមបានអញ្ជើញចូលរួមក្នុងនាមជាប្រទេសមួយ មិនតំណាងឱ្យអង្គការ ឬក្រុមប្រទេសក្នុងតំបន់ឡើយ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu

វៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជប៉ុន ក្នុងនាមជាភ្ញៀវកិត្តិយស។ នេះជាលើកទី ៣ ដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ហើយជាលើកទី ២ ដែលវៀតណាមបានអញ្ជើញចូលរួមក្នុងនាមជាប្រទេសមួយ មិនតំណាងឱ្យអង្គការ ឬក្រុមប្រទេសក្នុងតំបន់ឡើយ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា៖

“ការដែលវៀតណាមបន្តត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជប៉ុនបានសរឲ្យឃើញថា  សហគមន៍អន្តរជាតិគោរពតួនាទីរបស់វៀតណាមជាមួយនឹងឋានៈកាន់តែខ្ពស់ក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគោលការណ៍ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិក៏ដូចជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយការស្ថាបនា និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិរួមរបស់អន្តរជាតិផងដែរ”។

ក្រុម G7 និង G7 បើកទូលាយសុទ្ធតែគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម។  លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានអះអាងថា៖

“ដោយមានគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពិពិធកម្ម និងពហុភាគីទំនាក់ទំនងអន្តរជាតិ រួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវចំពោះបញ្ហារួមរបស់មនុស្សជាតិ វៀតណាមកាន់តែអះអាងពីឋានៈ និងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ហើយត្រូវបានចាត់ទុកថាជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអភិវឌ្ឍន៍ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល។ កិច្ចប្រជុំនេះមិនត្រឹមតែជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាមគោលមាគ៌ាកិច្ចការបរទេស រូបភាពប្រទេសជាតិ អំពាវនាវឱ្យមានការជួយឧបត្ថម្ភនិងទាក់ទាញការវិនិយោគពីបរទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវរួមវិភាគទានដោះស្រាយបញ្ហា​រួមក្នុងតំបន់ និងអន្តរជាតិទៀតផង”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ត្រូវតែក្លាយជាកម្លាំងចលករចម្បងសម្រាប់គោលដៅកំណើនពីរខ្ទង់

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ត្រូវតែក្លាយជាកម្លាំងចលករចម្បងសម្រាប់គោលដៅកំណើនពីរខ្ទង់

គណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល បានបើកកិច្ចប្រជុំតាមប្រធានបទលើកដំបូង នាថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់ពីត្រូវបានការិយាល័យនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញ។

Top