• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមដំណើរជាមួយបណ្តាប្រទេសអនុតំបន់មេគង្គអនុវត្តចក្ខុវិស័យ GMS-២០៣០

កិច្ចប្រជុំរដ្ឋមន្ត្រីអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ២៧ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ “ជំរុញកំណើនប្រកបដោយបរិយាប័ន្ន អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា និងវិបុលភាព តាមរយៈការផ្សាភ្ជាប់អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន"។
កិច្ចប្រជុំរដ្ឋមន្ត្រីអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ២៧។ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ GMS រហូតដល់ឆ្នាំ ២០៣០ និងទទួលស្គាល់សមិទ្ធផលជាច្រើនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទីក្រុង និងទេសចរណ៍។ ជាពិសេស យុទ្ធសាស្ត្រសហប្រតិបត្តិការថាមពលដំណាក់កាល ២០២៤ - ២០៣០ បានឯកភាពគ្នាលើចក្ខុវិស័យសម្រាប់ការផ្លាស់ប្តូរបៃតង និងសុវត្ថិភាព។ ក្នុងនោះ គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ានដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៥ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគ។

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចែករំលែកគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយសង្កត់ធ្ងន់លើតួនាទីនៃវិមជ្ឈការដល់មូលដ្ឋាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលប្រកបដោយចីរភាព។ វៀតណាមបានបញ្ជាក់ថា ខ្លួននឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក ជាពិសេសនៅឆ្នាំ ២០២៦ នៅពេលដែលខ្លួនទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ GMS៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top