• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ៣-០ ដណ្ដើមឋានៈកំពូលតារាងក្នុងពូល B នៅ AFF Cup ២០២២

កាលពីថ្ងៃទី ៣ ខែមករា នៅពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ បានប្រព្រឹត្តិទៅការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup ២០២២។
  រូបថត៖ TTXVN  

ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមអបអរសាទរការប្រកួតបើកឈាកឆ្នាំថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម។

បន្ទាប់ពីការប្រកួតនោះ ក្រុមវៀតណាមបានយកឈ្នះក្នុងលទ្ធផល៣០។ជាមួយនឹងជ័យជម្នះនេះ ក្រុមវៀតណាមទទួលបាន៣ពិន្ទុបន្ថែមទៀត ឈរកំពូលតារាងនៅក្នុងពូល B ដោយមានពិន្ទុសរុបគឺ ១០ពិន្ទុ។ ក្រោយយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានទៅកាន់ទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជាមួយក្រុមឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមករា។

ប្រព្រឹត្តិទៅក្នុងពេលតែមួយនោះ ក្រុមបាល់ទាត់ម៉ាឡេស៊ីបានយកឈ្នះលើក្រុមសិង្ហបុរីក្នុងលទ្ធផល ៤-១។ ម៉ាឡេស៊ីបានឈានចូលដល់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFF Cup ជាប់ចំណាត់ថ្នាក់លេខ២ក្នុងពូល B ហើយនឹងជួយជាមួយក្រុមថៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top