• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់សមុទ្ររបស់ប្រទេសអាស៊ានមួយចំនួន

 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang


នាថ្ងៃទី២១ មេសា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់សមុទ្ររបស់ប្រទេសអាស៊ានមួយចំនួននាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ជាប្រទេសជាប់នឹងសមុទ្រខាងកើតនិងជាសមាជិកអាស៊ាន វៀតណាមបានយកចិត្តទុកដាក់និងតាមដានស្ថានភាពយ៉ាងដិតដល់។ វៀតណាមមានគោលបំណងដ៏យ៉ាងស្មោះសរថា សិទ្ធិ ផលប្រយោជន៍ដ៏ស្របច្បាប់និងត្រឹមត្រូវរបស់ប្រទេសនានាដែលត្រូវបានកំណត់ស្របទៅតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ត្រូវបានគោរព ហើយភាគីទាក់ទិនទាំងអស់ត្រូវតែមានការទទួលខុសត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាស្ដីពីច្បាប់សមុទ្រនោះ ក៏ដូចជាបង្ហាញការសន្យាអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេសប្រកបដោយមិត្តភាព សន្តិភាព ស្ថិរភាពនិងសហប្រតិបតិ្តការនៅសមុទ្រខាងកើត នៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top