ព័ត៌មាន
វៀតណាមមិនត្រឹមតែតស៊ូដើម្បីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាពនៅសមុទ្រខាងកើតទៀតផង
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ការដែលប្រទេសចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បានទាក់ទាញការ យកចិត្តទុកដាក់របស់អ្នកប្រាជ្ញនៅក្នុងតំបន់និងអន្តរជាតិ ដែលក្នុងនោះមានអ្នក ជំនាញនិងអ្នកប្រាជ្ញឥណ្ឌូនេស៊ីទៀតផង។
ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំឥណ្ឌូនេស៊ី លោក Gilang Hambara អ្នកជំនាញខាង ទំនាក់ទំនងអន្តរជាតិចំណុះវិទ្យាស្ថានយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ឥណ្ឌូ នេស៊ីបានចាត់ទុកថា៖
“ជាប្រទេសដែលមានអធិបតេយ្យភាព វៀតណាមមានសិទ្ធិគ្រប់គ្រាន់ដើម្បី ថ្កោលទោសអំពើរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន។ នាវាចិនបានទៅ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ នេះជាសកម្មភាពខុសច្បាប់”។
តាមលោក Gilang បានបន្តថា រាល់សកម្មភាពដោយឯកតោភាគីរបស់ ចិននាពេលថ្មីៗនេះដូចជាពន្លិចនាវានេសាទរបស់ហ្វីលីពីន ឬបញ្ជូននាវាស្រាវ ជ្រាវចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមនោះ បានសរអោយឃើញថា ចិនបានមើលងាយច្បាប់អន្តរជាតិ ហើយបង្កការខូចខាតដល់ស្ថិរភាពនៅ សមុទ្រខាងកើត។ លោក Gilang បានលើកច្បាស់ថា៖
“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានរំលោភលើមាត្រាជាច្រើនក្នុង UNCLOS 1982។ នាឆ្នាំ២០១៣ ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងចិនជូនតុលាការអាជ្ញា កណ្ដាលអន្តរជាតិ (PCA)។ ប៉ុន្តែ ចិនបានច្រានចោលសាលក្រមរបស់ PCA ស្ដីពី សកម្មភាពខុសច្បាប់នានាដូចជាការកសាងកោះសិប្បនិម្មិត ការបំផ្លិចបំផ្លាញ បរិស្ថាន និងការប្រកាសពីខ្សែ៩កំណាត់។ អាចនិយាយបានថា ចំពោះរាល់ការ កំណត់របស់ UNCLOS ឬ PCA គឺចិនសុទ្ធតែមិនគោរពយ៉ាងពេញលេញនោះ ឡើយ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម