នាថ្ងៃទី២៣ ខែមេសា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនៅទីក្រុងហាណូយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីវិធានការរបស់ វៀតណាម សំដៅធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងបរិបទស្ថានភាពក្នុងតំបន់នៅមជ្ឈិមបូព៌ាបន្តមានការវិឌ្ឍន៍យ៉ាងស្មុគ្រស្មាញ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូ ហាំងបានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមបាននិងកំពុងអនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយជាច្រើន ដើម្បីធានាសន្តិសុខថាមពលជាតិ ដោយមិនទុកឲ្យកើតមានឡើងការខ្វះខាតប្រេងឥន្ធនៈសម្រាប់ផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជន។
យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀតណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។ នេះត្រូវបានចាត់ទុកថាជាដំណោះស្រាយជាមូលដ្ឋានមួយ ដើម្បីធ្វើឲ្យការផ្គត់ផ្គង់មានស្ថេរភាព និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាននៅក្នុងទីផ្សារថាមពលពិភពលោក។ លើសពីនេះ វៀតណាមក៏បានផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្ម និងធ្វើការជាមួយដៃគូជាច្រើនទៀត ដើម្បីធ្វើពិពិធកម្មប្រភពប្រេងឥន្ធនៈ ដោយជៀសវាងការពឹងផ្អែកលើទីផ្សារតែមួយ។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច តាមដានយ៉ាងដិតដល់នូវការប្រែប្រួលអន្តរជាតិនិងតំបន់ ដើម្បីផ្តល់ប្រឹក្សាយោបល់និងស្នើផែនការឆ្លើយតបសមស្របជាបន្ទាន់។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ជាមួយនឹងការគ្រប់គ្រងប្រកបដោយភាពសកម្ម និងបត់បែន និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង វិស័យ និងអាជីវកម្មនានា វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្ថេរភាព ដោយបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់ស្ថានភាពទាំងអស់៕







