• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានវេជ្ជបណ្ឌិតដែលទទួលបានពានរង្វាន់សម្រាប់ការរួមចំណែកឆ្នើមក្នុងការបង្ការ គ្រប់គ្រងភាពពិការភ្នែកនៅអាស៊ី-ប៉ាស៊ីហ្វិក

មហាសន្និបាតលើកទី៣៨ នៃសមាគមន៍ជំងឺភ្នែកអាស៊ី-ប៉ាស៊ីហ្វិក បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី)។ អង្គប្រជុំនេះមានការចូលរួមពីប្រទេស និងតំបន់ដែនដីចំនួន ៤៩ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សាស្ត្រាចារ្យ Ava Hossain ប្រធានសមាគមន៍ជំងឺភ្នែកអាស៊ី-ប៉ាស៊ីហ្វិក ប្រគល់ពានរង្វាន់ជូនលោកវេជ្ជបណ្ឌិត Nguyen Viet Giap (រូបថត៖ TTXVN)

ក្នុងមហាសន្និបាត វេជ្ជបណ្ឌិតប្រជាជន Nguyen Viet Giap នាយកមន្ទីរពេទ្យភ្នែកខេត្ត Ba Ria - Vung Tau និងបុគ្គលឆ្នើមចំនួន ១៧ នាក់មកពីប្រទេស និងតំបន់ដែនដីក្នុងតំបន់ត្រូវបានទទួលរង្វាន់សម្រាប់ការរួមចំណែកឆ្នើមអំពីការបង្ការ និងគ្រប់គ្រងភាពពិការភ្នែកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងវិស័យជំងឺភ្នែកក្នុងតំបន់សម្រាប់អ្នកដែលមានស្នាដៃឆ្នើមជាពិសេសក្នុងការបង្ការ និងគ្រប់គ្រងភាពពិការភ្នែក។

មុននេះបណ្ឌិត Nguyen Viet Giap មានកិត្តិយសទទួលបានងារជា “យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស” ឆ្នាំ ២០២២ សម្រាប់ស្នាដៃឆ្នើមរបស់ខ្លួន ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ នៅឆ្នាំ ២០២១ វេជ្ជបណ្ឌិតរូបនេះ ទទួលបានកិត្តនាមជាវេជ្ជបណ្ឌិតប្រជាជនរបស់ប្រធានរដ្ឋ និងជាវេជ្ជបណ្ឌិតដំបូងគេរបស់ខេត្ត Ba Ria - Vung Tau ដែលទទួលបានកិត្តិនាមដ៏ខ្ពង់ខ្ពស់នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការ

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការ

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការបានបើកសម័យប្រជុំលើកទី ៣ ឆ្នាំ ២០២៥។ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ប្រធានគណៈកម្មការបានដឹកនាំសម័យប្រជុំនេះ។

Top