ព័ត៌មាន
វៀតណាមមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់លើកកម្ពស់ឋានៈក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មស៊ីមីកុងដុកទ័រ
នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង នៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មស៊ីមីកុងដុកទ័រវៀតណាម ឆ្នាំ២០២៥ - SEMIEXPO វៀតណាម ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជី យុង អញ្ជើញថ្លែងថា៖ “វៀត ណាមមានប្រព័ន្ធនយោបាយដែលមានស្ថិរភាព បរិយាកាសម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងជំហរភូមិសាស្ត្រនយោបាយអំណោយផល។ យើងមានកម្លាំងពលកម្មសម្បូរជាមួយនឹងការចំណាយប្រកួតប្រជែង ជាពិសេសនៅក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា។ វៀតណាមកំពុងមានភាពទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក ដូចជា Samsung, NVIDIA, Foxconn...។ អ្វីដែលសំខាន់ជាងនេះទៅទៀត ប្រទេសវៀតណាមកំពុងលើកកម្ពស់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បន្តសុក្រិតរបៀបរបប កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម លុបបំបាត់ឧបសគ្គនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងមានដំណោះស្រាយជាយុទ្ធសាស្ត្រផងដែរ”។
SEMIEXPO វៀតណាម ២០២៥ គឺជាពិព័រណ៍ និងសន្និសីទអន្តរជាតិឈានមុខគេរបស់វៀតណាមក្នុងវិស័យស៊ីមីកុងដុកទ័រ និងអេឡិចត្រូនិច ដោយប្រមូលផ្តុំសាជីវកម្មបច្ចេកវិទ្យាអន្តរជាតិ ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ អ្នកជំនាញផ្នែកសិក្សា និងឧស្សាហកម្ម។ ដោយមានការចូលរួមពីប្រតិភូជាង ៥.០០០ នាក់ និងស្តង់ជាង ២០០ របស់ដៃគូបច្ចេកវិទ្យាឈានមុខគេ ការតាំងពិព័រណ៍ SEMIEXPO វៀតណាមឆ្នាំនេះ មិនត្រឹមតែជាកន្លែងសម្រាប់ភ្ជាប់ទំនាក់ទំនងការវិនិយោគ និងចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាវេទិកាមួយដើម្បីលើកកម្ពស់ការច្នៃប្រឌិត បង្កើនកិច្ចសហប្រតិបត្តិការ និងលើកកមញបស់ឋានៈរបស់វៀតណាម នៅក្នុងខ្សែសង្វាក់តម្លៃស៊ីមីកុង ដុកទ័រសកលផងដែរ៕







