• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានយថាទស្សន៍ក្លាយទៅជាជ្រលងភ្នំ Silicon របស់អាស៊ាន


វៀតណាមមានយថាទស្សន៍ក្លាយទៅជាជ្រលងភ្នំ Silicon របស់អាស៊ាន (VNA)

គេហទំព័រ Asia Correspondent នាថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ២០១៧ បានបោះផ្សាយអត្ថបទសរសេរដែលបានចាត់ទុកថា៖ វៀតណាមគឺជាប្រទេសដែលមានយថាទស្សន៍ក្លាយទៅជា «ជ្រលងភ្នំ Silicon» នៅតំបន់អាស៊ីអាគ្នេយ៍​ ក្នុងកាលៈទេសៈ ប្រទេសជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ភាគច្រើនសុទ្ធតែមានមហិច្ឆតាអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាមានចរិតលក្ខណៈប្រកួតប្រជែងនេះ។ តាមអត្ថបទសរសេរពោលខាងលើយថាទស្សន៍លើវិស័យបច្ចេកវិទ្យាខ្ពស់ទទួលបានអាស្រ័យដោយគោលនយោបាយអប់រំប្រកបដោយ​ជោគជ័យក្នុងរយៈពេលកន្លងទៅ ការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលរួមជាមួយបរិយាកាសអាជីវកម្ម​ងាយស្រួល។ ការទាក់ទាញនៃទីផ្សារវៀតណាមត្រូវបានគាំទ្រដោយប្រភពធនធានមនុស្សមានគុណភាពខ្ពស់ដែលមានចំណាយទាបជាងបើប្រៀបនឹងប្រភពដូចគ្នារបស់ចិន ហើយមានផលិតភាពខ្ពស់ជាងបើប្រៀប
នឹងប្រភពធនធានមនុស្សនៅប្រទេសអាស៊ានផ្សេងៗទៀត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top