• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានយថាទស្សន៍ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុថ្

អត្ថបទខាងលើក៏បានចាត់ទុកថា កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ នឹងជួយជំរុញ fintech បន្ថែមទៀត។ អ្នកនិពន្ធបានដកស្រង់ទិន្នន័យពីក្រសួងផែនការ និងការវិនិយោគ វៀតណាមដែលបង្ហាញថា ជាមួយនឹងអង្គការ fintech ជិត ២០០ បច្ចុប្បន្ននេះ ៦៦% នៃមនុស្សពេញវ័យនៅប្រទេសវៀតណាមមានគណនីទូទាត់។

យោងតាមអត្ថបទមួយដែលបានបង្ហោះនៅលើគេហទំព័រ asiaone.com (សិង្ហបុរី) កាលពីថ្ងៃទី២១ ខែមីនា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) របស់វៀត ណាមបានឈានដល់កំពស់ថ្មី ហើយក្របខ័ណ្ឌគតិយុត្តថ្មីកំពុងបន្តជំរុញការអភិវឌ្ឍ នៃវិស័យនេះ។ ទីផ្សារ fintech របស់វៀតណាមត្រូវបានគេរំពឹងថា នឹងសម្រេចបាន ទំហំ ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ អត្ថបទខាងលើក៏បានចាត់ទុកថា កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ នឹងជួយជំរុញ fintech បន្ថែមទៀត។ អ្នកនិពន្ធបានដកស្រង់ទិន្នន័យពីក្រសួងផែនការ និងការវិនិយោគវៀតណាមដែលបង្ហាញថា ជាមួយ នឹងអង្គការ fintech ជិត ២០០ បច្ចុប្បន្ននេះ ៦៦% នៃមនុស្សពេញវ័យនៅប្រទេសវៀតណាមមានគណនីទូទាត់។ លើសពីនេះ អ្នកប្រើប្រាស់ស្មាតហ្វូនជាង ៩១ លាននាក់ និងអត្រានៃការទទួលបាន សេវាអ៊ីនធឺណិតជាង ៧៣% គឺជាលក្ខខណ្ឌអំណោយផលដើម្បីជំរុញការអភិវឌ្ឍវិស័យ fintech។ អង្គការ Fintech ទទួលបានជោគជ័យដោយសារតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយវិស័យធនាគារ ដែលបង្កើតឡើងកម្លាំងរួមដែលមិនអាចកាត់ថ្លៃបាន។ យោងតាមអត្ថបទនេះ ធនាគារពិភពលោក (WB) កំពុងជួយឧបត្ថម្ភវៀតណាម យ៉ាងសកម្មឱ្យក្លាយទៅជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ទីផ្សារ fintech របស់វៀតណាមបានក្លាយទៅជាវិស័យវិនិយោគដ៏គួរឱ្យទាក់ទាញ ជាពិសេស ដោយសារតែមានឱកាសជាច្រើនដើម្បីចូលរួមនិងពង្រីកទ្រង់ទ្រាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top