• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានម៉ូតូអគ្គីសនីស្និតស្នាលជាមួយបរិស្ថានជាលើកដំបូង


 ម៉ូតូអគ្គីសនី Xyndi (រូបថតៈ congthuong.vn
 

 នាថ្ងៃទី១០ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Phu Sy និង​ក្រុម​ហ៊ុន​ទទួលខុស​ត្រូវមានកម្រិត​ Powercentric បាន​សហការ​គ្នារៀ​ប​ចំ​ពិធី​បង្ហាញ​មុខ​បណ្តា​ប្រភេទ​ម៉ូតូ​អគ្គីសនី​បច្ចេក​វិទ្យា​ខ្ពស់ Xyndi។
 
ចំណុចលេច​ធ្លោរបស់ម៉ូតូអគ្គីសនី Xyndi គឺប្រើប្រាស់បច្ចេកវិទ្យាថ្ម Lithium ដែលជា​ប្រភេទ​ថ្មពេញ​និយម​នៅលើសក​លលោ​កនាសព្វថ្ងៃនេះ ជាមួយឈ្មោះថា ថ្មឆ្លា​ត Mopo។ ប្រភេទថ្មីនេះ ជាថ្មស្រាលណាស់ ហើយ​នៅពេល​ដែលដំ​ណើរការវាមិនបញ្ចេញឧស្ម័នសំណល់​ និងសម្លែងរំខានឡើ​យ  ហើយ​អាច​ការ​ពារ​បរិស្ថាន​ផង​ដែរ​។​
 
លោក​ Pham Tuan Anh អគ្គនាយក ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Phu Sy បានអោយដឹងថា ៖ “ម៉ូតូ​អគ្គីសនី​មួយគ្រឿង ត្រូវ ប្រើប្រាស់អាគុយសំណមានទំងន់ដល់ ៣៥ គីឡូ ប៉ុន្តែម៉ូតូរបស់យើងខ្ញុំមានតែ ៦ គីឡូ​តែ​ប​ណ្ណោះ​ ។ បន្ទាប់ពីបានប្រើសប្រាស់អស់​រយៈពេលមួយឆ្នាំមក  ខណៈពេលដែលម៉ូតូ​ខូច អាគុ​យសំ​ណបាន​បញ្ចេញ​ចោល​លើបរិស្ថានធំណាស់ ហើយក្រៅពីនោះអាស៊ីត​ដែលបោះចោលចេញបរិស្ថានក៏ពុល​ខ្លាំងផង​ ដែរ។ រឿង​នេះ​ត្រូវបានព្រមាននៅលើពិភពលោក និង​វៀតណាម ប៉ុន្តែ បច្ចេកវិ​ទ្យាថ្ម Lithium របស់​យើង​ខ្ញុំ វាមិន​មាន​លោហៈធ្ង​ន់​ និងមិនមានអាស៊ីតទេ ដូ​ច្នេះផលប៉ះពាល់ដល់បរិស្ថានមិ​នសូវធ្ងន់​ធ្ងរទេ​។”
 
ម៉ូតូ​អគ្គីសនីបើកចេញនិន្នាការអភិវឌ្ឍន៍អោយបណ្តាប្រភេទម៉ូតូអគ្គីសនីប្រើប្រាស់បច្ចេកវិទ្យា ៤.០ របស់​អនាគត​ និង​បង្កើតផលិត​ផល​ស្និតស្នាលជាមួយបរិ​ស្ថាផងដែរ៕​

 

តាម ​VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top