• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានមោទនភាពដែលជាសមាជិកសកម្មនៃសហគមន៍ Francophonie

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ប្រជាជននិយាយភាសាបារាំងជាង ១,២ ពាន់លាននាក់នៅទូទាំងពិភពលោក បានស្វាគមន៍ការរំលឹកខួបលើកទី ៥៣ ទិវាបង្កើតអង្គការអន្តរជាតិនៃភាសាបារាំង (OIF) (១៩៧០-២០២៣) ។ ចាប់តាំងពីចូលរួមទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌និងបច្ចេកទេស (ACCT - ដែលសព្វថ្ងៃគឺ OIF) ក្នុងឆ្នាំ ១៩៧៩ មក ទំនាក់ទំនងរវាងវៀតណាមនិងសហគមន៍ Francophonie ត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមជានិច្ចកាលជាសមាជិកសកម្ម ដែលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរួមរបស់សហគមន៍។

ក្រោយរយៈពេល ៥៣ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ សហគមន៍ Francophonie បានក្លាយទៅជាលំហនយោបាយ-សេដ្ឋកិច្ច-វប្បធម៌ដ៏សម្បូរបែប ដែលរួមវិភាគទានយ៉ាងជាក់ស្តែងក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោក។ រហូតមកដល់ពេលនេះ សហគមន៍ Francophonie បានក្លាយជាផ្ទះរួមរបស់សមាជិកនិងអ្នកសង្កេតការណ៍ចំនួន ៨៨ ដែលមានវត្តមាននៅក្នុងទ្វីបចំនួន ៥។ ជាមួយនឹងចំនួនប្រជាជនសរុបប្រហែល ១,២ ពាន់លាននាក់ សហគមន៍ Francophonie បានស្រូបយកជិត ២០% នៃពាណិជ្ជកម្មពិភពលោក និង ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។

ខ្លោងទ្វារដើម្បីលើកកម្ពស់ឋានៈរបស់វៀតណាម

ចាប់តាំងពីវៀតណាមបានចូលរួម OIF ក្នុងឆ្នាំ ១៩៧៩ មក ទំនាក់ទំនងរវាងវៀតណាមនិង
សហគមន៍ Francophonie កាន់តែប្រសើរឡើងៗ។ OIF បានក្លាយជាមូលដ្ឋានសម្រាប់វៀតណាមមានឱកាសកាន់តែច្រើនសម្រាប់កំណើន និងសមាហរណកម្ម។

ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ ជាពិសេសក្នុងអំឡុងពេលដែលវៀតណាមទទួលរងការឡោមព័ទ្ធនិងបទដាក់ទណ្ឌកម្ម វៀតណាមបានទទួលជំនួយនិងការគាំទ្រដ៏មានតម្លៃជាច្រើនពីសហគមន៍ Francophonie ទាក់ទងនឹងដើមទុន សារធាតុប្រផះ និងបច្ចេកទេស... ក្នុងពេលជាមួយគ្នានោះ សហគមន៍ Francophonie គឺជាវេទិការសម្រាប់វៀតណាមអនុវត្តន៍គោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ជាកាណាល់មួយដើម្បីឆ្លៀតយកឱកាសពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយសមាជិកអភិវឌ្ឍន៍មួយចំនួនដូចជា បារាំង កាណាដា ជាដើម ឬជាមួយមិត្តភក្តិអាហ្វ្រិកប្រពៃណីផងដែរ។ វៀតណាមជានិច្ចកាលខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយសហ
គមន៍ Francophonie; គឺជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍ ដើរតួនាទីសំខាន់ក្នុងចលនា Francophonie នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

វៀតណាមមានគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនការសន្ទនារវាងសមាជិកនានានៃសហគមន៍។ ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់ Francophonie បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ Francophonie។ ជាមួយនឹងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំជាន់ខ្ពស់ Francophonie លើកទី ៧ ឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើស្ថាប័នភាវូបនីយកម្មនូវសកម្មភាពនយោបាយ លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រៅពីវិស័យនយោបាយ វប្បធម៌ និងភាសារបស់ OIF

សមិទ្ធិផលសហប្រតិបត្តិការជាច្រើន

ក្នុងរយៈពេលកន្លងមក OIF និងទីភ្នាក់ងារប្រតិបត្តិបានសម្របសម្រួលជាមួយប្រទេសសមាជិក Francophonie មួយចំនួនដើម្បីអនុវត្តន៍គម្រោងជាច្រើននៅវៀតណាមលើវិស័យនានាដូចជា ការអប់រំនិងបណ្តុះបណ្តាលភាសាបារាំង ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម ឱសថស្ថាន វិទ្យាសាស្ត្រមូលដ្ឋាន ច្បាប់ ជាដើម។ វៀតណាមក៏មានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកជាច្រើននៃសហគមន៍ Francophonie ផងដែរ។ ប្រទេស Francophonie ជាច្រើននៅទ្វីបអាហ្រ្វិកចាត់ទុកវៀតណាមជាគំរូជោគជ័យក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មអន្តរជាតិ ហើយមានបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ក្លាយទៅជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសវៀតណាមនិងបណ្តាប្រទេស Francophonie តែងតែមានស្ថិរភាព ហើយបានកត់ត្រាកំណើនជាបន្តបន្ទាប់។ ទោះបីជាប្រឈមនឹងបញ្ហាជាំច្រើនដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក៏ដោយ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិងសមាជិក OIF បានកើនឡើងគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២១ ដោយមានទំហំនាំចូលនាំចេញសម្រេចបានជិត ៣៣ ពាន់លានដុល្លារអាមេរិក។

នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំនាថ្ងៃទី ៨ខែកញ្ញា ឆ្នាំ ២០២០ ជាលើកដំបូងមានកិច្ចពិភាក្សាបើកចំហអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិ Francophonie វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងគំនិតផ្តួចផ្តើមមួយចំនួនដូចជា៖ កសាងបណ្តាញ Francophonie ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក បង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអង្គការសហប្រជាជាតិ- អង្គការ Francophonie និងសហភាពអាហ្វ្រិក (AU) ក្នុងការដោះស្រាយជម្លោះ។

អនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសដោយពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ក្នុងរយៈពេល ៤៤ ឆ្នាំ ចាប់តាំងពីចូលរួមមក វៀតណាមជានិច្ចកាលជាសមាជិកដែលមានការរួមចំណែកដ៏សកម្ម និងមានការទទួលខុសត្រូវទៅក្នុងការអភិវឌ្ឍនៃសហគមន៍ Francophonie ។ ដោយឈរលើមូលដ្ឋានរឹងមាំដែលភាគីទាំងពីរបានរួមគ្នាពូនជ្រុំនោះ វៀតណាមនិងសហគមន៍ Francophonie នឹងបន្តកសាងទំនាក់ទំនងសហប្រតិបត្តិការនិងភាពជាដៃគូប្រកបដោយប្រសិទ្ធភាពនិងចីរភាពនាពេលខាងមុខ៕

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top