• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងថា វិនិយោគិនអាមេរិកនឹងចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាម - អាមេរិក ដោយប្រធានបទ “គោលនយោបាយ និងវិធីសាស្រ្តអភិក្រមដោយធានាទំនាក់ទំនងពាណិជ្ជកម្មដែលមានផលប្រយោជន៍រួម”។
ទិដ្ឋភាពទូទៅនៃសន្និសីទ។

អញ្ជើញចូលរួមមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper; រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងតាមអ៊ីនធឺណិតនិងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ក្នុងនោះមានការរួមចំណែករបស់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ វៀតណាមកំពុងអនុវត្តន៍ភារកិច្ចសំខាន់ៗ ចំនួន៦ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ដើម្បីប្រទេសវៀតណាមស្ទុះឈានទៅមុខក្នុងយុគសម័យថ្មី។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងក្លាយជាប្រភពកម្លាំងដើម្បីស្វែងរកសក្តានុពលគ្មានដែនកំណត់នៃកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក។  

យើងសង្ឃឹមថា ភាគីអាមេរិកនឹងជួយឧបត្ថម្ភយើងខ្ញុំអំពីទុន បច្ចេកវិទ្យា ការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអនុវត្តគម្រោងធំៗ ហើយសង្ឃឹមថា អ្នកវិនិយោគនឹងចូលរួមក្នុងគម្រោងធំៗដូចជា៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុងដា ណាំង, ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង,   សាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់បណ្តាប្រទេសអាស៊ាននិងតំបន់, សាងសង់ប្រព័ន្ធផ្លូវហាយវេខាងជើង-ខាងត្បូង, ការសាងសង់ប្រព័ន្ធព្រលានយន្តហោះ កំពង់ផែធំៗ គម្រោងថាមពលស្អាត។ យើងខ្ញុំកំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យធំមួយថ្នាក់ជាតិ និងតភ្ជាប់ជាមួយអន្តរជាតិ

អញ្ជើញថ្លែងមតិតាមអនឡាញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងភាពជាដៃគូរវាងអាជីវកម្មមានភាពរស់រវើក និងរឹងមាំជាងពេលណាៗទាំងអស់ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងអាមេរិកនិងវៀតណាមផងដែរ។ វៀតណាមកំពុងដើរតួនាទីសំខាន់កាន់តែខ្លាំងឡើង ក្លាយជាដៃគូសំខាន់របស់រដ្ឋាភិបាលអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top