• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបណ្តាញសង្គមជាលើកដំបូង

Lotus គឺជាបណ្តាញសង្គមដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងនៅវៀតណាម ហើយត្រូវបានក្រុមវិស្វករបច្ចេកវិទ្យា​ព័ត៌មានវៀតណាមដំណើរការ និងអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើមាតិការសំខាន់ៗ។

ពិធីបង្ហាញ បណ្តាញសង្គម Lotus (រូបថត៖ VOV)

ពិធីបង្ហាញ បណ្តាញសង្គម Lotus ដែលត្រូវបានក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍វៀតណាម (Vietnam Communications Corporation - VCCorp) វិនិយោគអភិវឌ្ឍន៍បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៦ ខែកញ្ញា នៅទី​ក្រុង​ហាណូយ។ ពិធីនេះត្រូវបានផ្សាយបន្តផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ VTC1 ស្ថាននីយ៍ទូរទស្សន៍ឌីជីថល VTC (ចំណុះវិទ្យុសម្លេងវៀតណាម) និងផ្សាយបន្តផ្ទាល់តាមបណ្តាញ Apps Lotus នៃគេហទំព័រដើម Lotus.vn និងបណ្តាញសារព័ត៌មានមួយចំនួនទៀត។

Lotus គឺជាបណ្តាញសង្គមដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងនៅវៀតណាម ហើយត្រូវបានក្រុមវិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាមដំណើរការនិងអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើមាតិការសំខាន់ៗ។ បណ្តាញសង្គម Lotus មាន format ដ៏សម្បូរបែបចំនួន ៥០ ដូចជា វីដេអូកំសាន្ត ប្លុក រូបភាព ក្លីប ទស្សនាវដ្តី តន្ត្រី សៀវភៅ និងជួយផ្សព្វផ្សាយមាតិកា ផ្សេងៗគ្នា ដល់អតិថិជនដូចជា៖អ្នកសារព័ត៌មាន ស្មេរសរសេរ ប្លុក ជំនាញការ អ្នកថតរូប និងធរជនជាដើម។ Lotus បានរួមសហការជាមួយអ្នកច្នៃប្រឌិតមាតិការជាង ៥០០ នាក់លើគ្រប់វិស័យ និងទីភ្នាក់ងារសាព័ត៌មានផ្លូវការចំនួន ៣០ អង្គភាព។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានឲ្យដឹងថា៖

“ បណ្តាញសង្គម Lotus ទទួលបានជោគជ័យ ឬអត់គឺអាស្រ័យទៅលើអតិថិជន ដែលជាអ្នកប្រើប្រាស់ និងរួមគ្នាអភិវឌ្ឍន៏ Lotus ព្រោះថាអតិថិជនគឺមាន គំនិតច្នៃប្រឌិតជាច្រើនណាស់។ នេះគឺជាកម្លាំងពលំរបស់វៀតណាម។
បណ្តាញសង្គម Lotus គឺជាស្នាដៃរបស់អ្នកបច្ចេកវិទ្យា ដោយមានបំណងប្រាថ្នាបង្កើតបណ្ដាញសង្គមជំនាន់ថ្មី ដែលមានវិធីទាក់ទងផ្ទាល់ថ្មី បច្ចេកវិទ្យាថ្មី ឆ្លើយតបនឹងតម្រូវការថ្មី ហើយវិនិយោគិនវៀតណាមតែងតែមានបំណងប្រាថ្នាថា វៀតណាមជាប្រទេសខ្លាំងមាំមួនដែលតភ្ជាប់ជាមួយកម្មវិធី  “ ផលិតនៅវៀតណាម” របស់រដ្ឋាភិបាល ផងដែរ”។

បន្ទាប់ពីពីធីបង្ហាញនោះ Lotus នឹងចេញផ្សាយកម្មវិធី សាកល្បងបើកចំហ (Open Beta) ក្នុងរយពេលពី ៣ ដល់ ៦ ខែ។ អតិថិជនអាចទាញយកកម្មវិធី Lotus តាមរយៈវេបសាយ http://bit.ly/2m6uJ36 ដែលអាចប្រើបានទាំងប្រព័ន្ធ iOS និង Android ។ ក្រុមហ៊ុន VCCorp រំពឹងថា Lotus នឹងទាក់ទាញបានអតិថិជនចំនួន ៤ លាននាក់ក្នុងមួយថ្ងៃ៕

 

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ និងជីវបច្ចេកវិទ្យា ក្នុងការរក្សាទុក និងកែច្នៃផលិតផលកសិកម្ម

ទីក្រុងហាណូយលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ និងជីវបច្ចេកវិទ្យា ក្នុងការរក្សាទុក និងកែច្នៃផលិតផលកសិកម្ម

នៅថ្ងៃទី ២៩ ខែកញ្ញា មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ សហការជាមួយសមាគមបញ្ញវន្តស្ត្រីទីក្រុងហាណូយ បានរៀបចំវេទិកា "ការអនុវត្តបច្ចេកវិទ្យាខ្ពស់ ជីវបច្ចេកវិទ្យា និងការវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងការរក្សាទុក និងកែច្នៃកសិផល"។

Top